មាតិកា
វគ្គបណ្តុះបណ្តាលកសិករ តាមបែបសាលា​រៀនកសិករនៅទីវាលនិងចុះពិនិត្យគាំទ្របច្ចេកទេសដល់កសិករគំរូគោលដៅ
ចេញ​ផ្សាយ ១៨ ធ្នូ ២០២៤
207

កាលពីថ្ងៃអង្គារ ទី១៧  ខែធ្នូ  ឆ្នាំ២០២៤ គម្រោងPCRL នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានរៀបចំវគ្គបណ្តុះបណ្តាលកសិករ តាមបែបសាលា​រៀនកសិករនៅទីវាលនិងចុះពិនិត្យគាំទ្របច្ចេកទេសដល់កសិករគំរូគោលដៅ តាមទីតាំងស្រែដែលកំពុងអនុវត្តសកម្មភាពបង្ហាញបង្គុំបច្ចេកទេសផលិតកម្មស្រូវ ចំណីដែលធន់នឹងអាកាសធាតុ នៅស្រុកសង្កែ និងឯកភ្នំ ខេត្តបាត់ដំបង។ គោលបំណងសំខាន់នៃកម្មវិធីបណ្តុះបណ្តាល ដើម្បីពន្យល់បង្ហាញ​ពីការៀបចំគ្រាប់ពូជ, រៀបចំដី, ការព្រោះគ្រាប់ពូជ  ការប្រើប្រាស់ថ្នាំសំលាប់ស្មៅ និងការប្រើប្រាស់ជី។

វគ្គបណ្តុះបណ្តាលកសិករនិងការចុះពិនិត្យគាំទ្របច្ចេកទេស សម្របសម្រួល​​ដោយ លោក ខាត់ បូរិន ប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម ក្រុមការងារអនុវត្តគម្រោង  ដែលមានអ្នកចូលរួមកសិករគំរូ  កសិករគោលដៅ សរុបចំនូន ១៩នាក់ ស្រី០១នាក់ នៅសហគមន៍កសិកម្ម ចម្រើនផលរាំងកេសី។

នៅចុងបញ្ចប់នៃកម្មវិធីបណ្តុះបណ្តាល កសិករគំរូ និងកសិករចូលរួម​ទាំងអស់ បានចុះពិនិត្យទីតាំងស្រែបង្ហាញចំនូន០៣ទីតាំង ដែលបង្ហាញប្រភេទពូជ​០៣មុខ (ស្រង៉ែថ្មី០១កូនស្រែ , ស្រង៉ែចាស់០១កូនស្រែ និងចំប៉ីស៧០ ១កូនស្រែ) ។ នៅទីនោះកសិករគំរូ បានធ្វើបទបង្ហាញចែករំលែកចំណេះដឹងបច្ចេកទស បច្ចេកទេសដាំដុះ ការជ្រើរើសប្រភេទពូជ ការកម្រិតប្រើប្រាស់បរិមាណ​គ្រាប់ពូជក្នុងស្រែ។ ជាការកត់សំគាល់ស្រូវទាំងនេះ  ស្ថិតក្នុងដំណាក់កាល លូតលាស់ (អាយុស្រូវ៣០ថ្ងៃ) ស្រូវលូតលាស់បានល្អ ប៉ុន្តែប្រភេទពូជស្រង៉ែចាស់ (កូនស្រែជាប់គ្នានេះ)  កំពុងមានវត្តមានជម្ងឺនៅលើស្លឹកស្រូវ  ធៀបជាមួយ ប្រភេទពូជ២មុខទៀត (ស្រង៉ែថ្មី០១កូនស្រែ និងចំប៉ីស៧០ ១កូនស្រែ)។

ទន្ទឹមនឹងនោះ ក្រុមការងារបានណែនាំឱ្យកសិករ និងកសិករបង្ហាញថាបច្ចុប្បន្ននេះ បញ្ហាប្រែប្រួលនៃអាកាសធាតុបានកើតឡើងជាញឹកញាប់ ដូចនេះត្រូវបន្តតាម​ដានជាប្រចាំលើការលូតលាស់របស់ដំណាំស្រូវនិងតាមដានយកចិត្តទុកដាក់ខ្ពស់ក្នុងការថែទាំទៅតាមគោលការណ៍បច្ចេកទេស ដើម្បីស្រូវទទួលបានទិន្នផលល្អ។

បញ្ចាក់៖ គិតត្រឹមថ្ងៃទី១៨ ខែធ្ន ឆ្នាំ២០២៤នេះ  គម្រោងបាននិងកំពុងអនុវត្ត​សកម្មភាពធ្វើស្រែបង្ហាញបង្គុំបច្ចេកទេសផលិតកម្មស្រូវចំណីដែលធន់នឹងអាកាសធាតុ  សម្រេចបានចំនួន៦បង្ហាញ លើផ្ទៃដី៦ហិកតា នៅសហគមន៍កសិម្មគោលដៅ (ពាមឯកសាមគ្គី ក្តីសង្ឍឹមកសិករខ្មែរ និងចម្រើនផលរាំងកេសី) ស្ថិតក្នុងស្រុកសង្កែ ឯកភ្នំ និងស្រុកបវេលនៃភូមិសាស្ត្រខេត្តបាត់ដំបង។

ចំនួនអ្នកចូលទស្សនា
Flag Counter