មាតិកា
លោកស្រី ពៅ លីណា ចុះពិនិត្យ និងផ្តល់យោបល់ដល់កសិករដាំដុះដំណាំបន្លែដើម្បីឆ្លើយតបនិងតម្រូវការទីផ្សារ នៅក្នុងភូមិស្វាយជ្រុំ ឃុំបវេល ស្រុកបវេល
ចេញ​ផ្សាយ ១៣ ធ្នូ ២០២៤
158

នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ ក្រុមការងារសហការគម្រោងនើឆ័រដែលមានលោកស្រី ពៅ លីណា អនុប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម មន្រ្តីការិយាល័យផែនការ និងគណនេយ្យ និងមន្រ្តីការិយាល័យផលិតកម្ម និងបសុព្យាបាល បានចុះពិនិត្យ និងផ្តល់យោបល់ដល់កសិករដាំដុះដំណាំបន្លែដើម្បីឆ្លើយតបនិងតម្រូវការទីផ្សារ នៅក្នុងភូមិស្វាយជ្រុំ ឃុំបវេល ស្រុកបវេល។  គោលបំណងស្វែងយល់ពីផ្ទៃដីដាំដុះ និងប្រភេទបន្លែដែលកសិករដាំដុះ ហើយរៀបចំផែនការផលិតកម្មអោយត្រូវតម្រូវការទីផ្សារ បច្ចុប្បន្នរហូតឈានទៅដល់ការធ្វើផលិតកម្មតាមកិច្ចសន្យា។ អ្នកចូលរួមសរុបចំនួន ១៧នាក់ ស្រី១៣នាក់ ។ ជាលទ្ធផលក៏បានធ្វើការវិភាគសេដ្ឋកិច្ចអោយកសិករបានដឹងពីចំណូល និងចំណាយផ្សេងៗលើផលិតកម្មរបស់ពួកគាត់ និងបញ្ហាផ្សេងៗដែលគាត់បានជួបប្រទះដើម្បីធ្វើការដោះស្រាយនៅពេលបន្ទាប់  ។                                                        

ចំនួនអ្នកចូលទស្សនា
Flag Counter