នោថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤ ក្រុមការងារការិយាល័យរដ្ឋបាល បុគ្គលិក ដឹកនាំដោយលោកស្រីប្រធានការិយាល័យ បានចុះចងក្រងកម្រងវីដេអូកសិករដាំដំណាំដូងក្រអូប ឈ្មោះ កេង សុចិន្តា ស្ថិតនៅភូមិអូថ្ម ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។ គាត់បានចាប់ផ្តើមដំាដំណាំនេះដើមឆ្នាំ២០២០ (៤ឆ្នាំ) ដែលមានផ្ទៃដី៥ហិកតា មានដើមដូងចំនួន ២០០០ដើម។ ក្នុងមួយខែគាត់អាចប្រមូលផលបានចន្លោះ៨ ០០០ផ្លែ ទៅ ១០ ០០០ផ្លែ។ ចំនែកឯតម្លៃលក់ចេញវិញ សម្រាប់ដូងមិនទាន់កែច្នៃ តម្លៃ៣ ០០០រៀល/ផ្លែ និងសម្រាប់ដូងកែច្នៃរួច ៥៥០០ រៀល/ ផ្លែ។ សព្វថ្ងៃគាត់កំពុងរៀបចំសាងសង់តម្លើងកន្លែងសម្រាប់កែច្នៃ ដើម្បីបំពេញតម្រូវការទីផ្សារផងដែរ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម