នៅថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ២០២៤ លោក ឈឹម វជិរា ប្រធានមន្ទីរ បានជួបជាមួយថ្នាក់ដឹកនាំ សមាជិកក្រុមប្រឹក្សាភិបាលសហគមន៍មៀនរតនមណ្ឌល ស្ថិតនៅភូមិមន្រ្តី ឃុំត្រែង ស្រុករតនមណ្ឌល និងជួបផ្ទាល់ជាមួយក្រុមហ៊ុនចិន (ធានអ៊ីជែយាន)។ ក្រុមហ៊ុនធានអ៊ីជែយាន ដែលកំពុងឈរជើង និងបោះទីតាំងទទួលទិញផ្លែមៀនស្រស់ពីកសិករក្នុងស្រុករតនមណ្ឌល ដើម្បីធ្វើការវេចខ្ចប់នាំចេញផ្ទាល់ទៅកាន់ប្រទេសចិន។ សហគមន៍មៀនរតនមណ្ឌលមានសមាជិក ៥០គ្រួសារ និងផ្ទៃដីដាំដុះមៀនជាង២ ៥០០ហិកតា ។ សូមបញ្ជាក់តម្លៃទិញផ្លែមៀនស្រស់ខណៈវេលានេះពីកសិករផ្ទាល់ (១៤-២-២០២៤) ផ្លែមៀនលេខ១-លេខ៤ ចាប់ពី ៣ ៥០០៛-៤០០០រៀល/គីឡូក្រាម ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម