នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ លោក ខាត់ បូរិន ប្រធានការិយាល័យ និងលោក លេង ស៊ុនលាង មន្រ្តីក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម សហការជាមួយបុគ្គលិកសហគមន៍កសិកម្មពន្លឺថ្មីពេជ្រចិន្តា បានចុះវាយតម្លៃចម្ការបន្លែរបស់កសិករអនុវត្តតាមគោលការណ៍អនុវត្តកសិកម្មល្អកម្ពុជា (CamGAP) នៅសហគមន៍កសិកម្មពន្លឺពេជ្រចិន្តាស្រុកភ្នំព្រឹក នូវកសិករសរុបចំនួន ១២នាក់ លើផ្ទៃដីសរុបចំនួន ១៥ហិកតា។ ក្រោយពីការវាយតម្លៃចម្ការបន្លែការអនុវត្តកសិកម្មល្អកម្ពុជា របស់កសិករបានបង្ហាញថា កសិករនៅមានការខ្វះខាតចំណុចមួយចំនួនត្រូវកែលម្អ មានដូចជា -កសិករត្រូវកែលម្អការកត់ត្រាសៀវភៅឡើងតាមការណែនាំ
-កសិករត្រូវធ្វើការសម្អាត អនាម័យចម្ការ និងជុំវិញចម្ការកសិករត្រូវរៀបរបងការពារកុំឲ្យសត្វចូលកន្លែងដាំដុះបន្លែ
-កសិករត្រូវរៀបចំកន្លែងដាក់សម្ភារៈកសិកម្មផ្សេងៗ និងជី ថ្នាំពុល ក្នុងរោងឲ្យបានត្រឹមត្រូវ
-និងកសិករត្រូវគិតពីអនាម័យបណ្តាលមកពីកត្តាជីវសាស្ត្រ រូបសាស្ត្រ និងគីមីឲ្យបានខ្ពស់។ ម្យ៉ាងទៀតកសិករត្រូវ ច្បាស់លាស់នៅពេលប្រមូលបន្លែ គឺប្រមូលផលក្រោយពេលបាញ់ថ្នាំពុល តាមការណែនាំនៃធាតុសកម្មថ្នាំពុលនីមួយៗឲ្យបានត្រឹមត្រូវ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម