មាតិកា
សិក្ខាសាលាស្តីពី «ការអភិរក្សធនធានសេណេទិច និងការលើកកម្ពស់ផលិតភាពស្រូវតាមរយៈការប្រើប្រាស់យន្តការផ្សេងៗ» នៅទីក្រុងញូវដេលី​ ប្រទេសឥណ្ឌា
ចេញ​ផ្សាយ ១២ កុម្ភៈ ២០២៤
202

លោក យ៉ាត យឿយ មន្រ្តីការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម បានចូលរួមសិក្ខាសាលាស្តីពី «ការអភិរក្សធនធានសេណេទិច និងការលើកកម្ពស់ផលិតភាពស្រូវតាមរយៈការប្រើប្រាស់យន្តការផ្សេងៗ» ដែលរៀបចំឡើងនៅវិទ្យាស្ថានស្រាវជ្រាវកសិកម្មឥណ្ឌា ទីក្រុងញូវដេលី ក្រោមការឧបត្ថម្ភដោយក្រសួងការបរទេសនៃរដ្ឋាភិបាលឥណ្ឌា ដែលកម្មវិធីចាប់ពីថ្ងៃទី២៧ ខែមករា ដល់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤។

១.សកម្មភាព៖ រៀនពីទ្រឹស្តី និងបានចុះទៅមើលផ្ទាល់ពីការអនុវត្តជាក់ស្តែងតាមបណ្តាផ្នែកផ្សេងៗដែលពាក់ព័ន្ធនឹងទ្រឹស្តីដែលមានការធ្វើបទបង្ហាញយ៉ាងលម្អិតពីអ្នកស្រាវជ្រាវ អ្នកវិទ្យាសាស្រ្ត និងសាស្រ្តាចារ្យប្រចាំវិទ្យាស្ថាន។

២.អ្នកចូលរូម៖ សិក្ខាសាលានេះមានអ្នកចូលរួមមកពីប្រទេសជាសមាជិកគម្រោងមេគង្គ GANGA Cooperation Program ដែលក្នុងនោះមានសិក្ខាកាមមកពីប្រទេសកម្ពុជាចំនួន0៦រូប ប្រទេសវៀតណាម ចំនួន៦រូប ប្រទេសមីយ៉ាន់ម៉ាចំនួន៦រូប និងប្រទេសឡាវចំនួន២រូប សរុប ២០រូប ស្រី៦រូប។

៣. គោលបំណង៖

-បង្កើនការយល់ដឹងពីកម្មវិធីអភិរក្សធនធានសេណេទិចដំណាំស្រូវឱ្យបានទូលំទូលាយ។

-អភិវឌ្ឍ និងផ្សព្វផ្សាយពីបច្ចេកវិទ្យាគ្រឿងយន្តផ្សេងៗដើម្បីបង្កើនផលិតកម្មស្រូវ កាត់បន្ថយកំលាំងពលកម្ម និងបង្កើតប្រសិទ្ធភាពនៃការប្រើប្រាស់ធនធាន។

-បង្កើនចំណេះដឹង អ្នកស្រាវជ្រាវ និងអ្នកផ្សព្វផ្សាយក្នុងការប្រើប្រាស់ធនធានសេណេទិចដំណាំស្រូវ និងបច្ចេកវិទ្យាគ្រឿងយន្តកសិកម្ម តាមរយៈការបណ្តុះបណ្តាល និងការចែករំលែកចំនេះដឹង។

៤.លទ្ធផល៖ ក្រោយពីបញ្ចប់វគ្គបណ្តុះបណ្តាលនេះសិក្ខាកាមទាំងអស់បានទទួលនូវចំណេះដឹងបន្ថែមជាច្រើនដែលទាក់ទងនឹងការអភិរក្សធនធានសេណេទិច និងការប្រើប្រាស់បច្ចេកវិទ្យានានាដូចជា៖

-ការច្នៃប្រឌិត និងបច្ចេកវិទ្យាផ្សេងៗនៃផ្នែកវិស្វកម្មកសិកម្មសម្រាប់ផលិតកម្មដំណាំស្រូវ

-ការប្រើប្រាស់បច្ចេកវិទ្យាថ្មីក្នុងការបង្កើត និងកែច្នៃគ្រឿងយន្ត ដើម្បីបំរើការងារកសិកម្មចាប់តាំងពីការរៀបចំដីរហូតដល់ការប្រមូលផល

-ការប្រើប្រាស់ធនធានសេណេទិចដើម្បីលើកកម្ពស់គុណភាព និងសារធាតុចិញ្ចឹមរបស់គ្រាប់ស្រូវ

-ការអនុវត្តកសិកម្មល្អក្នុងផលិតកម្មដំណាំស្រូវ

-ការគ្រប់គ្រងសំណល់ក្រោយពេលប្រមូលផល(ចំបើង និងគល់ជញ្ជ្រាំង)ដោយប្រើប្រាស់ពពួកអតិសុខុមប្រាណដើម្បីជំរុញឱ្យពុកផុយឆាប់រហ័ស

-ការគ្រប់គ្រងធនធានសេណេទិចរបស់ដំណាំ និងច្បាប់សេណេទិចសម្រាប់ការបង្កាត់ពូជ

-ការកំណត់លក្ខណ:ធនធានពន្ធុដំណាំស្រូវតាមរយៈការប្រើប្រាស់វិធីសាស្រ្ត Molecular Markers សម្រាប់កំណត់អង្កត់សែន (DNA)នៅក្នុងដំណាំស្រូវ ដើម្បីស្វែងរកសែនដែលមានភាពល្អប្រសើរ នឹងមានភាពធន់ទៅនឹងកត្តាជីវសាស្ត្រ សម្រាប់គាំទ្រកម្មវិធីបង្កាត់ពូជ។

ចំនួនអ្នកចូលទស្សនា
Flag Counter