នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រុមការងារដឹកនាំដោយលោក ឆាយ ណារ៉េត នាយផ្នែករដ្ឋបាលព្រៃឈើរតនមណ្ឌល និងសហការី សង្កាត់រដ្ឋបាលព្រៃឈើបាណន់ សហការជាមួយអាជ្ញាធរឃុំតាគ្រាម ស្រុកបាណន់ និងលោក ហ៊ត សារ៉ាន់ តំណាងម្ចាស់ឈើ សរុប០៦នាក់ បានចុះពិនិត្យគល់ឈើ និងវាស់វែងឈើហ៊ុបមូលរបស់ឈ្មោះ ជា សារ៉ាន់ដែលបានអារ-កាត់រួច នៅចំណុចដីឡូត៍១កន្លែង ដែលមានប័ណ្ណកម្មសិទ្ធិ ស្ថិតនៅភូមិអូរស្លាបប៉ាង ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ត្រង់ចំណុចនិយាមកាUTM (២៦៩៩៩៩-១៤៤២៦៧៦)។ ជាលទ្ធផល ក្រុមការងារបានធ្វើការវាស់ឈើហ៊ុបមូល ប្រភេទប្រណិត(ធ្នង់) ចំនួន២៧កំណាត់/ដុំ ស្មើនឹង៥,៨៤៥(ប្រាំម៉ែត្រត្រីគុណប្រាំបីរយសែសិប្រាំគាត់)។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម