មាតិកា
កម្មវិធីផ្តល់ប្រាក់លើកទឹកចិត្ត ជូនដល់កសិករ នៅភូមិវត្តកណ្តាល ឃុំរាំងកេសី ស្រុកសង្កែ
ចេញ​ផ្សាយ ៣០ មករា ២០២៤
204

កម្មវិធីផ្តល់ប្រាក់លើកទឹកចិត្ត ជូនដល់កសិករ នៅភូមិវត្តកណ្តាល ឃុំរាំងកេសី ស្រុកសង្កែ----------------នៅថ្ងៃអង្គារ ៥រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងែទី៣០ ខែមករា ឆ្នាំ២០២៤ លោក ឡុង ផន អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកស្រី សៀ គឹមណៃ ប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម បានចូលរួមកម្មវិធីផ្តល់ប្រាក់រង្វាន់លើកទឹកចិត្ត ជូនដល់កសិករដែលអនុវត្ត ការងារកសិកម្ម អេកូឡូស៊ី ( ក្នុងគម្រោងដីមាស) នៅភូមិវត្តកណ្តាល ឃុំរាំងកេសី ស្រុកសង្កែ ខេត្តបាត់ដំបង ក្នុងនោះ កសិករដែលអនុវត្តតាមបច្ចេកទេសកសិកម្ម អេកូឡូស៊ី ឬកសិកម្មអភិរក្ស ដែលត្រូវទួទួលបានរង្វាន់មានចំនួន៦៤ គ្រួសារ ក្នុង១ហិកតាកសិករទទួលបានប្រាក់រង្វាន់ ៣៥ ដុល្លា ។

ចំនួនអ្នកចូលទស្សនា
Flag Counter