មាតិកា
លោក ឈឹម វជិរា ចុះពិនិត្យវឌ្ឍនភាពនៃការបើកទឹកជួយសង្គ្រោះស្រូវប្រាំងរបស់ប្រជាកសិករស្ថិតនៅភូមិអូរស្រឡៅ ឃុំអូរដំបង១ ស្រុកសង្កែ
ចេញ​ផ្សាយ ១៦ មករា ២០២៤
200

សកម្មភាពចុះពិនិត្យវឌ្ឍនភាពនៃការបើកទឹកជួយសង្គ្រោះស្រូវប្រាំង-----------នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ លោក ឈឹម វជិរា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី.រួមជាមួយប្រធានការិយាល័យកសិកម្ម បរិស្ថាន និងធនធានធម្មជាតិស្រុកសង្កែ និងស្រុកបាណន់ បានអមដំណើរ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ចុះពិនិត្យវឌ្ឍនភាពនៃការបើកទឹកជួយសង្គ្រោះស្រូវប្រាំង ដែលបានធ្វើការដាំដុះជាបន្តបន្ទាប់ របស់ប្រជាកសិករស្ថិតនៅភូមិអូរស្រឡៅ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ដែលបានធ្វើការដាំដុះស្រូវជាបន្តបន្ទាប់ ក្រោយពីតម្លៃស្រូវមានតម្លៃសមរម្យ ស្ថានភាពបច្ចុប្បន្នក្នុងឃុំអូរដំបង១ ស្រូវស្ថិតក្នុងដំណាក់កាលដាក់ទឹកដោះ និងខ្លះទៀតនៅដំណាក់កាលចេញកួរ ហើយបានទទួលទឹកសង្គ្រោះ ស្រោចស្រពទាំងស្រុងពីទំនប់កង្ហត ។ ក្រុមការងារបានបន្តអមដំណើរ ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តចុះពិនិត្យទំនប់កង្ហត និងទំនប់សេកសក ស្រុកបាណន់ និងស្រុករតនមណ្ឌល ខេត្តបាត់ដំបង ឃើញថាទំនប់ទឹកទាំងនេះនៅមានលទ្ធភាពផ្តល់ទឹកបានខ្លះទៀតដើម្បីជួយសង្គ្រោះស្រូវប្រាំងរបស់ប្រជាកសិករ។ ឯកឧត្តម អភិបាលខេត្ត បានជំរុញក្រុមការងារតាមដាន និងគ្រប់គ្រងទឹកអោយមានប្រសិទ្ធិភាពដើម្បីធ្វើការជួយសង្រ្គោះស្រូវ និងឆ្លើយតបនិងតម្រូវការរបស់ប្រជាកសិករ។

ចំនួនអ្នកចូលទស្សនា
Flag Counter