មន្រ្តីកសិកម្មខេត្ត ចុះត្រួតពិនិត្យ និងវាយតម្លៃលើដំណាំស្រូវ----------នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ លោក អ៊ិន សុវណ្ណមុន្នី អនុប្រធានមន្ទីរនិងសហការី បានចុះត្រួតពិនិត្យ និងវាយតម្លៃផលប៉ះពាល់លើដំណាំស្រូវដោយការរាំងស្ងួតដែលអូសបន្លាយកន្លងមក ដែលចាប់តាំងពីចុងខែមិថុនា រហូតដល់ពាក់កណ្តាលខែកក្កដា ស្ថិតនៅក្នុងភូមិក្រពើត្បូង និងភូមិភ្នំសំពៅកើត ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ដែលមានមានចូលរួមពីមន្រ្តីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកបាណន់ សមាជិកក្រុមប្រឹក្សាឃុំភ្នំសំពៅ និងមេភូមិក្រពើត្បូង។ ជាលទ្ធផលឃើញថា នៅឃុំភ្នំសំពៅ ភ្លៀងចាប់ផ្តើមធ្លាក់បន្តបន្ទាប់ បណ្តាលឲ្យស្រែនិង ប្រឡាយមានទឹក ហើយធ្វើឲ្យស្រូវដែលស្ថិតក្នុងដំណាក់កាលលូតលាស់ បានចាប់ផ្តើមដុះលូតលាស់ឡើងវិញ។ ដូចនេះ ក្រោយពីមានភ្លៀងធ្លាក់កន្លងមក ដំណាំស្រូវចាប់ផ្តើមដុះប្រសើរឡើងវិញ ហើយវានឹងមិនបង្កឲ្យមានផលប៉ះពាល់ និងខូចខាត។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម