សកម្មភាពចុះធ្វើអធិការកិច្ចអាជីវករលក់ដូរសម្ភារកសិកម្មនៅក្នុងស្រុកសំឡូត-----------------------នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ ប្រធាន អនុប្រធាន និងមន្រ្តីការិយាល័យនីតិកម្ម បានសហការជាមួយមន្រ្តីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកសំឡូត ចុះធ្វើអធិការកិច្ចអាជីវករលក់ដូរសម្ភារកសិកម្មនៅក្នុងស្រុកសំឡូត ត្រួតពិនិត្យបានចំនួន៨ដេប៉ូ ក្នុងនោះកែតម្រូវលើការដាក់តាំងលក់ថ្នាំកសិកម្មមានសំបកវេចខ្ខប់ជាភាសាបរទេស និងគ្មានលេខបញ្ជិការពីក្រសួងកសិកម្មចំនួន៣ដេប៉ូ។ ជាមួយគ្នានោះដែរក៏បានណែនាំឱ្យអាជីវករមកដាក់ពាក្យស្នើសុំលិខិតអនុញ្ញាតធ្វើអាជីវកម្មប្រចាំឆ្នាំ២០២៣ នៅការិយាល័យច្រកចេញចូលតែមួយនៅសាលាស្រុកសំឡូតឱ្យស្របតាមច្បាប់ស្ដីពីការគ្រប់គ្រងជីនិងថ្នាំកសិកម្ម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម