មាតិកា
សកម្មភាពដោះស្រាយបញ្ហាដីធ្លីនៅសាលាឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង
ចេញ​ផ្សាយ ២៣ មិថុនា ២០២៣
1,312

សកម្មភាពដោះស្រាយបញ្ហាដីធ្លីនៅសាលាឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង--------------------នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ៩និង២៥ នាទីព្រឹក គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកសំឡូត ដឹកនាំដោយលោក សោម មុនី អភិបាលរង នៃគណៈអភិបាលស្រុក តំណាងលោក សើ សាម៉េត អភិបាលស្រុក   សំឡូត និងសមត្ថកិច្ចខេត្ត បានដឹកនាំកម្លាំងចុះអនុវត្តដីកាបញ្ជាឲ្យចូលខ្លួនរបស់តំណាងអយ្យការ នុត វីនីត ចុះថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០២៣ ហើយបានប្រើប្រាស់រូបភាពអញ្ជើញមកដោះស្រាយបញ្ហាដីធ្លីនៅសាលាឃុំតាតោក ស្រុកសំឡូត បន្ទាប់មកបានចាប់បញ្ជូនខ្លួនមេក្លោងទន្រ្ទានយកដីរដ្ឋដែលគ្រប់គ្រងដោយក្រសួងកសិកម្ម  រុក្ខាប្រមាញ់និងនេសាទ ដែលអនុវត្តគម្រោងសម្បទានដីសេដ្ឋកិច្ចទៅអោយក្រុមហ៊ុនរ័ត្ន សម្បត្តិ  ក្នុងនោះបាននាំខ្លួនមេក្លោងចំនួន ៥នាក់  រួមមាន៖ ១.ឈ្មោះ ង៉ែត ចន្ថា    ២.មាស ទូច   ៣.ធុន ធាន   ៤.ធុង យៀង   ៥.ហឿម ម៉ៃ ដើម្បីបញ្ជូនទៅតុលាការ ។ ដោយឡែក មេក្លោងម្នាក់ទៀត ឈ្មោះ មាស រស្មី ភេទស្រី រស់នៅភូមិរ៉ៃ ឃុំតាតោក ស្រុកសំឡូតកំពុងនៅរាជធានីភ្នំពេញ ហើយបានសហការជាមួយឯកឧត្តម ព្រះរាជអាជ្ញា និងសមត្ថកិច្ចខេត្ត រៀបចំបណ្តាញតាមចាប់ខ្លួន  និងគោរពសុំគោលការណ៍ពីឯកឧត្តមអភិបាលខេត្ត ប្រគល់ភារកិច្ចជូនលោកអភិបាលស្រុកសំឡូត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្ត នាយខណ្ឌរដ្ឋបាលព្រៃឈើបាត់ដំបង និងសមត្ថកិច្ចខេត្ត ចុះទៅប្រកាសផ្សព្វផ្សាយនិងរំសាយប្រជាពលរដ្ឋ ឱ្យទៅកាន់លំនៅដ្ឋានដើមរបស់ពួកគាត់វិញ។

ចំនួនអ្នកចូលទស្សនា
Flag Counter