មាតិកា
ការចុះអង្កេតករណីសត្វឆ្កែខាំលើមនុស្ស នៅបណ្តាស្រុកគោលដៅ
ចេញ​ផ្សាយ ១៦ មិថុនា ២០២៣
1,411

ការចុះអង្កេតករណីសត្វឆ្កែខាំលើមនុស្ស នៅបណ្តាស្រុកគោលដៅ--------------------------នាថ្ងៃទី១៤ ដល់ ទី១៥ ខែមិថុនា ឆ្នាំ២០២៣ លោក ឃួន ចំរើន លោក ស៊ន សង្វាត កញ្ញា ជួន ណារី និងកញ្ញា ម៉ៅ សុវត្ថារី មន្រ្តីការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត និងជាមន្រ្តីអនុវត្តគម្រោង IBCM ខេត្តបាត់ដំបង បានចុះអង្កេតដោយផ្ទាល់នៅតាមមូលដ្ឋាន ចំនួន ០៤ ករណី ក្នុងនោះមាន៖
          ១.ករណីលេខ BB-H6612020 នៅភូមិភ្នំក្រពើ ឃុំជើងភ្នំសំពៅ ស្រុកបាណន់  ខេត្តបាត់ដំបង ចុះអង្កេតលើកទី១។ មនុស្សដែលប៉ះពាល់ពីការខាំនេះ មានចំនួន ០១នាក់ ឈ្មោះ ជីវ មឹងជឺ អាយុ១ឆ្នាំ។ សត្វដែលបានខាំត្រូវបានសម្លាប់ដោយម្ចាស់ និងសត្វដែលប៉ះពាល់ផ្សេងទៀតពុំមាន។
          ២.ករណីលេខ BB-6612013 នៅភូមិបឹងព្រីង ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង ចុះអង្កេតលើកទី១។ មនុស្សដែលប៉ះពាល់ពីការខាំនេះ មានចំនួន ០១នាក់ ឈ្មោះ រៃ ប៊ុននាង  ភេទប្រុស  អាយុ១៣ឆ្នាំ។ សត្វដែលបានខាំត្រូវបានសម្លាប់ដោយម្ចាស់តាំងពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ ខណៈសត្វដែលប្រឈមផ្សេងទៀតពុំមាន។
          ៣.ករណីលេខ BB-H6612010 នៅភូមិព្រៃរការ ឃុំអូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង អង្កេតលើកទី១។ មនុស្សដែលប៉ះពាល់ពីការខាំនេះ មានចំនួន ០១នាក់ ឈ្មោះ ផាវ រតនាពេជ្រ ភេទប្រុស  អាយុ១១ឆ្នាំ។ សត្វដែលបានខាំនៅមានសុខភាពល្អ តែសត្វដែលប្រឈមនៅមានចំនួន ០៣ក្បាលផ្សេងទៀត។ ដូចនេះការបង្ខាំងសត្វទាំងអស់ត្រូវបន្ត ១០ថ្ងៃបន្តទៀត។
          ៤.ករណីលេខ BB-H6614022 នៅភូមិព្រែកតាតន់ សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង ចុះអង្កេតលើកទី១។ ជាមួយគ្នានេះ មនុស្សដែលប៉ះពាល់ពីការខាំនេះ មានចំនួន ០១នាក់។ ដោយឡែកសត្វសុនខ ០១ ក្បាលដែលបានខាំ ត្រូវបានដាក់ឱ្យបង្ខាំង និងបន្តតាមដានរហូតដល់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ ហើយសត្វដែលប្រឈមផ្សេងទៀតពុំមានទេ។

ចំនួនអ្នកចូលទស្សនា
Flag Counter