មាតិកា
ភ្លើងឆេះព្រៃ នៅចំនុចតាក្រែម (ព្រំប្រទល់កន្លែងសហគមន៍នេសាទកំពង់ប្រហុក និងថ្វាង) ស្រុកឯកភ្នំ ខេត្តបាត់ដំបង
ចេញ​ផ្សាយ ១៦ មិថុនា ២០២៣
253

ភ្លើងឆេះព្រៃ នៅចំនុចតាក្រែម (ព្រំប្រទល់កន្លែងសហគមន៍នេសាទកំពង់ប្រហុក និងថ្វាង)-----------------------------នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ លោក ឡេង សុវណ្ណារ៉ា នាយផ្នែករដ្ឋបាលជលផលព្រែកទាល់ បានដឹកនាំមន្រ្តីក្រោមឱវាទរួមជាមួយគណៈកម្មការសហគមន៍នេសាទកំពង់ប្រហុក ថ្វាង និងបុគ្គលិកWCS សរុប១១នាក់, កាណូត ០៤គ្រឿង ធ្វើការពន្លត់ភ្លើងឆេះព្រៃ នៅចំនុចតាក្រែម (ព្រំប្រទល់កន្លែងសហគមន៍នេសាទកំពង់ប្រហុក និងថ្វាង 0348848-1467049) ដោយប្រើម៉ាស៊ីនបូមទឹកសាំង ០១គ្រឿង និងម៉ូទ័របូមទឹក ០១គ្រឿង។ កន្លែងឆេះនៅឆ្ងាយពីទឹកពេកធ្វើឲ្យទឹកមិនអាចបាញ់ដល់បានត្រឹមបាញ់ពីក្រោមខ្យល់ភ្លើងឆេះ ទប់ស្កាត់កុំឲ្យរាល ។ សូមជម្រាបថាភ្លើងចាប់ផ្តើមឆេះ ប្រហែលម៉ោង១១ មិនដឹងមូលហេតុ និងបានរលត់ទៅវិញនៅប្រមាណម៉ោង១៦ គឺបានឆេះលើផ្ទៃដី ប្រមាណ ៥០ហិកតា ដែលភាគច្រើនជាប្រភេទដើមថ្វាង និងបន្លាយួនមួយៗ។

ចំនួនអ្នកចូលទស្សនា
Flag Counter