ការចុះធ្វើអធិការកិច្ចអាជីវករលក់ដូរសម្ភារកសិកម្មនៅស្រុកភ្នំព្រឹក----------------------នៅថ្ងៃទី២៣ ខែឧសភាឆ្នាំ២០២៣ ប្រធាន អនុប្រធាននិងមន្រ្តីការិយាល័យនីតិកម្ម បានសហការណ៍ជាមួយមន្រ្តីកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកភ្នំព្រឹក ចុះធ្វើអធិការកិច្ចអាជីវករលក់ដូរសម្ភារកសិកម្មនៅក្នុងស្រុកភ្នំព្រឹកត្រួតពិនិត្យបានចំនួន១១ដេប៉ូ ក្នុងនោះកែតម្រូវលើការដាក់តាំងលក់ថ្នាំកសិកម្មមានសំបកវេចខ្ខប់ជាភាសាបរទេស និងគ្មានលេខបញ្ជិការពីក្រសួងកសិកម្មចំនួន៣ដេប៉ូ និងណែនាំឱ្យអាជីវករមកដាក់ពាក្យស្នើរស់ុលិខិតអនុញ្ញាតធ្វើអាជីវកម្មប្រចាំឆ្នាំ២០២៣នៅការិយាល័យច្រកចេញចូលតែមួយនៅសាលាស្រុកភ្នំព្រឹក ឱ្យស្របតាមច្បាប់ស្ដីពីការគ្រប់គ្រងជីនិងថ្នាំកសិកម្ម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម