មាតិកា
ការចុះយកសំណាកសត្វបក្សីស្រុក និងបក្សីព្រៃ ដើម្បីធ្វើតេស្តរក Virus N5N1 (ជម្ងឺផ្តាសាយបក្សី)
ចេញ​ផ្សាយ ០៤ មេសា ២០២៣
229

ការចុះយកសំណាកសត្វបក្សីស្រុក និងបក្សីព្រៃ ដើម្បីធ្វើតេស្តរក Virus N5N1(ជម្ងឺផ្តាសាយបក្សី)------------------------------នៅថ្ងៃទី០២-០៣ ខែមេសា ឆ្នាំ២០២៣ ក្រុមការងារការិយាល័យផលិតកម្ម និងបសុព្យបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង និងមានការចូលរួមសហការជាមួយវិទ្យាស្ថានស្ថាន NAPPRI, បរិស្ថាន, អភិរក្សសត្វព្រៃភ្នំតាម៉ៅ, វិទ្យាស្ថានប៉ាស្ទ័រ, អភិរក្សសត្វជំរុះ(WCS) និងថ្នាក់មូលដ្ឋានស្រុក បានចុះយកសំណាកសត្វបក្សីស្រុក និងបក្សីព្រៃ ឃុំកកោះ ស្រុកមោងឬស្សី ។ ជាលទ្ធផលទទួលបានសំណាកមានដូចជា

១.ប្រភេទសត្វបក្សីស្រុក៖ មាន់ចំនួន ១៦ក្បាល, ទាចំនួន ០៣ក្បាល និងក្ងានចំនួន ០១ក្បាល

២.ប្រភេទសត្វបក្សីព្រៃ៖ ចង្ក្រាលខ្យងចំនួន ០៣ក្បាល និងបានប្រមូលបក្សីកំទិចសរុប ៤៤០ក្បាលក្នុងនោះមាន ចង្ក្រាលខ្យងចំនួន ២៥៦ក្បាល ខ្វែកចំនួន ១៦ក្បាល, ក្អែកចំនួន ៨ក្បាល, ក្រង៉ចំនួន ២០ក្បាល, កុកចំនួន១០៤ក្បាល, ត្រយងចំនួន ២២ក្បាល និងត្រយងខ្លួនរលោងចំនួន ០៦ក្បាល។

ចំនួនអ្នកចូលទស្សនា
Flag Counter