មាតិកា
មន្រ្តីជំនាញកសិកម្ម ចុះធ្វើអធិការកិច្ចអាជីវករលក់ដូរសម្ភារកសិកម្មនៅក្នុងស្រុកសំពៅលូន
ចេញ​ផ្សាយ ២៧ មីនា ២០២៣
212

មន្រ្តីជំនាញកសិកម្ម ចុះធ្វើអធិការកិច្ចអាជីវករលក់ដូរសម្ភារកសិកម្មនៅក្នុងស្រុកសំពៅលូន---------------------នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ ប្រធាន អនុប្រធាននិងមន្រ្តីការិយាល័យនីតិកម្មកសិកម្មនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានសហការជាមួយមន្រ្តីកសិកម្មធនធានធម្មជាតិ និងបរស្ថានស្រុកសំពៅលូន ចុះធ្វើអធិការកិច្ចអាជីវករលក់ដូរសម្ភារកសិកម្មនៅក្នុងស្រុកសំពៅលូន ត្រួតពិនិត្យបានចំនួន១០ដេប៉ូ។ ក្នុងនោះដែរ ក៏បានជំរុញដល់អាជីវករមកដាក់ពាក្យចូលរៀនចំពោះអាជីវករមិនទាន់បានឆ្លងកាត់វគ្គបណ្ដុះបណ្ដាលអប់រំសមត្ថភាពវិជ្ជាជីវ និងណែនាំឱ្យអាជីវករមកដាក់ពាក្យស្នើរស់ុលិខិតអនុញ្ញាតធ្វើអាជីវកម្មប្រចាំឆ្នាំ២០២៣ នៅការិយាល័យច្រកចេញចូលតែមួយនៅសាលាស្រុកសំពៅលូនអោយស្របតាមច្បាប់ស្ដីពីការគ្រប់គ្រងជីនិងថ្នាំកសិកម្ម។

ចំនួនអ្នកចូលទស្សនា
Flag Counter