មាតិកា
ការចុះពិនិត្យមើលសភាពការណ៍នៃការធ្លាក់ថ្លៃបន្លែត្រសក់ ឬតាសក់
ចេញ​ផ្សាយ ២២ មីនា ២០២៣
205

ការចុះពិនិត្យមើលសភាពការណ៍នៃការធ្លាក់ថ្លៃបន្លែត្រសក់ ឬតាសក់----------------------នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ លោក ខាត់ បូរិន ប្រធាន និងមន្រ្តីការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្មបានសហការជាមួយ លោក ម៉ូត ប៊ុនឡាំ អនុប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកបវេល ចុះសិក្សាពីការធ្លាក់ចុះថ្លៃបន្លែតាសក់ និងតម្លៃថ្លៃដើមផលិតកម្ម ។ ក្រុមការងារបានចុះជួបកសិករដាំដុះបន្លែតាសក់ នៅភូមិព្រៃទទឹង២ ឃុំបួវេល ស្រុកបវេល ខេត្តបាត់ដំបង។

ជាលទ្ធផល ឃើញថា ទីផ្សារលក់បន្លែតាសក់ គឺឈ្មួញមកទទួលទិញដល់ទីរួមស្រុក ក្នុងតម្លៃចែកជាពីរ គុណភាពលេខ១ ក្នុងតម្លៃពី ១២០០ ទៅ ១៥០០រៀល/គីឡូក្រាម និងគុណភាពលេខ២ ក្នុងតម្លៃ ៥០០ ទៅ ៧០០រៀល/គីឡូក្រាម។ តែក្នុងសប្តាហ៍ទី១ ខែមីនានេះ កសិករលក់បានក្នុងតម្លៃ ៨០០ សប្តាហ៍ទី២ លក់បានតម្លៃ ៥០០ រៀល/គីឡូក្រាម និង នៅដើមសប្តាហ៍ទី៣ នេះលក់បានក្នុងតម្លៃ ៣០០រៀល/គីឡូក្រាម ។ ចំពោះតម្លៃថ្លៃដើមសម្រាប់ផលិតកម្មដំណាំតាសក់បានសិក្សាលើកសិករចំនួន ២រូប៖

១) កសិករ ឃួន ចាន់រ៉ន ដាំដុះតាសក់លើផ្ទៃដី ១៦០០ម៉ែត្រការ៉េ ចំណាយសរុបអស់ ៣ ៥៨៧ ២១៩រៀល និងទទួលបានទិន្នផលសរុប ៥០០០គីឡូក្រាម/១៦០០ម៉ែត្រ ដូចនេះ កសិករត្រូវចំណាយថ្លៃដើមផលិតតាសក់ អស់ ៧១៧រៀលក្នុង១គីឡូក្រាម។

២) កសិករ ធិន ហ៊ីង ដាំដុះតាសក់លើផ្ទៃដី ១៦០០ម៉ែត្រការ៉េ ចំណាយសរុបអស់ ២ ៤៩៩ ០០០រៀល និងទទួលបានទិន្នផលសរុប ៣៥០០គីឡូក្រាម/១៦០០ម៉ែត្រ ដូចនេះ កសិករត្រូវចំណាយថ្លៃដើមផលិតតាសក់ អស់ ៧១៤រៀលក្នុង១គីឡូក្រាម។

ចំនួនអ្នកចូលទស្សនា
Flag Counter