មាតិកា
នាយសង្កាត់រដ្ឋបាលជលផលព្រែកកញ្ច្រែង ទៅទទួលយកនូវវត្ថុតាងល្មើសច្បាប់ដែលសហគមន៍នេសាទគោកដូង និងប៉ុស្តិ៍នគរបាលរដ្ឋបាលពាមឯក
ចេញ​ផ្សាយ ១៥ មីនា ២០២៣
155

នាយសង្កាត់រដ្ឋបាលជលផលព្រែកកញ្ច្រែង ទៅទទួលយកនូវវត្ថុតាងល្មើសច្បាប់ដែលសហគមន៍នេសាទគោកដូង និងប៉ុស្តិ៍នគរបាលរដ្ឋបាលពាមឯក -----------------------------លោក ចេវ ជឿន នាយសង្កាត់រដ្ឋបាលជលផលព្រែកកញ្ច្រែង រួមជាមួយកម្លាំងកងរាជអាវុធហត្ថខេត្ត និងមន្ត្រីកិច្ចសន្យាខណ្ឌរដ្ឋបាលជលផលបាត់ដំបង បានទៅទទួលយកនូវវត្ថុតាងល្មើសច្បាប់ដែលសហគមន៍នេសាទគោកដូង និងប៉ុស្តិ៍នគរបាលរដ្ឋបាលពាមឯក បានបង្ក្រាប និងដកហូតនៅវត្ថុតាងដើម្បីប្រគល់ឲ្យជំនាញរដ្ឋបាលជលផលយកមករក្សាទុក រួមមានដូចខាងក្រោម៖

-ករណីទី១ ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣ នៅចំណុចខាងលិចបឹងកញ្ជន រួមមាន អាំងវិចទ័រចំនួន ០៣គ្រឿង អាគុយ៤០អំពែរចំនួន ០៣គ្រឿង និងដងឆក់ចំនួន ០៣គូ

-ករណីទី ២ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ នៅចំណុចប្រឡាយស្រែក្រៃសុនរួមមាន ម៉ូតូម៉ាក suzuki viva កម្លាំង110សេសេ ចំនួន ១គ្រឿង អាំងវិចទ័រចំនួន ១គ្រឿង អាគុយចំនួន ១គ្រឿង និងដងឆក់ចំនួន ២ដើម។

ចំនួនអ្នកចូលទស្សនា
Flag Counter