មាតិកា
តំបន់ទាំង៣ក្នុងខេត្តបាត់ដំបងភាគច្រើននិយមដាំប្រភេទស្រូវស្រង៉ែស្រាល ឬក្រមុំចិន
ចេញ​ផ្សាយ ១៤ មីនា ២០២៣
183

តំបន់ទាំង៣ក្នុងខេត្តបាត់ដំបងភាគច្រើននិយមដាំប្រភេទស្រូវស្រង៉ែស្រាល ឬក្រមុំចិន--------------------------------------------នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ លោក ខាត់ បូរិន ប្រធាន និងអនុប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម លោក ព្រំ វឹក អនុប្រធានការិយាល័យផែនការ គណនេយ្យ លោក ម៉ាក់ ង៉ែត ប្រធានការិយាល័យបច្ចេកទេក្រោយពេលប្រមូលផល និងទីផ្សារស្រូវនៃអគ្គនាយកដ្ឋានកសិកម្ម បានចុះស្រាវជ្រាវ តាមដានប្រវត្តិពូជស្រូវស្រង៉ែនៅក្នុងស្រុកចំនួន៣គឺ

១/ស្រុកសង្កែ បានជួបជាមួយ អ្នកស្រី ស៊ឹមវណ្ណះ  ម្ចាស់រោងម៉ាស៊ីនស្រូវ ហេង ម៉េង នៅក្នុងភូមិកំពង់ព្រៀងឃុំកំពង់ព្រៀង ស្រុកថ្មគោល គាត់បានប្រាប់ថា ស្រូវស្រង៉ែស្រាលដែលគាត់បានយកមកដាំដុះតាំងពីឆ្នាំ២០១៩ មកពីប្រទេសវៀតណាម មានប្រភេទស្រង៉ែធ្ងន់ និងស្រាលដែលពូជស្រង៉ែស្រាលមានអាយុកាល ៨០-៨៥  ទិន្នផល ៥-៧តោន/ហិតា រីឯស្រង៉ែធ្ងន់អាយុកាល៤ខែ ទិន្នផល៤-៥តោន/ហិតា ។

២/ស្រុកថ្មគោល បានជួបជាមួយលោក សុង ហុង ម្ចាស់រោងម៉ាស៊ីនស្រូវ សុង ហេង នៅក្នុងភូមិ ហៃសាន ឃុំជ្រៃ ស្រុកថ្មគោល មានប្រភេទស្រង៉ែធ្ងន់ និងស្រាលដែលពូជស្រង៉ែស្រាល​បានយកមកដាំដុះស្រូវស្រង៉ែស្រាល ឬក្រមុំចិន តាំងពីឆ្នាំ២០២១-២០២២ ប្រភពពីប្រទេសវៀតណាម អាយុកាល ៨៥ថ្ងៃទិន្នផល៥-៧តោន/ហិតា រីឯស្រង៉ែធ្ងន់ ប្រភពមកពីប្រទេសថៃ អាយុកាល៤ខែ ទិន្នផល៣តោន/ហិកតា

៣/ស្រុកបវេល បានជួបជាមួយលោក ហ៊ុល ខ្លឹម ទីប្រឹក្សាសហគមន៍សង្ហា នៅភូមិព្រៃសង្ហា ឃុំខ្នាចរមាស បានមានប្រសាសន៍ថា ពូជស្រូវស្រង៉ែស្រាល ឬក្រមុំចិន បានដាំដុះក្នុងឆ្នាំ២០០៩ ប្រភពពីប្រទសវៀតណាម អាយុកាល ៨៥ថ្ងៃដែលយកមកពីស្រុកថ្មគោល រៃ រីឯ លោក ចន្ទ គឹមសាន្ត ប្រធានក្រុមផលិតពូជស្រូវ បានប្រាប់ថា ស្រូវស្រង៉ែស្រាលមានប្រភពដើមមកពីប្រទេសចិន ដែលកម្មករបានក្តិចកួរយកមកដាំដុះ  បន្ទាប់មកក៏យកទៅដាំដុះឡើងវិញក្នុងប្រទេសវៀតណាម ដែលហៅថាស្រង៉ែស្រាល ឬក្រមុំចិន ។

ចំនួនអ្នកចូលទស្សនា
Flag Counter