មាតិកា
សកម្មភាពចុះធ្វើការបូមឈាមជ្រូក និងគោ នៅសត្តឃាតដ្ឋានក្រុងបាត់ដំបង
ចេញ​ផ្សាយ ២២ កុម្ភៈ ២០២៣
164

នៅថ្ងៃពុធ ៣កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០២៣ មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តបាត់ដំបង បានសហការជាមួយមន្ត្រីវិទ្យាស្ថានស្រាវជ្រាវសុខភាពសត្វ និងផលិតកម្មសត្វ ចុះធ្វើការបូមឈាមជ្រូក និងគោ នៅសត្តឃាតដ្ឋានក្រុងបាត់ដំបង ឧបត្ថម្ភដោយ (MORU) ដោយយកវត្ថុវិភាគលើជ្រូកចំនួន ១០ក្បាល គោចំនួន១០ក្បាល ដើម្បីធ្វើតេស្តរកភាពស៊ាំ (អង់ទីគ័រ)នៃមេរោគ ដូចខាងក្រោមៈ

          -ចំពោះជ្រូក ធ្វើតេស្តរកអង់ទីគ័រ វីរុស ០៣ ប្រភេទ សំណាកត្រូវយកឈាមសម្រាប់ អ៊ុតក្តាម FMD រលូតកូន Brucellosis និងប៉េស្តអាហ្រ្វិក ASF

          -ចំពោះគោ យកឈាមសម្រាប់ ធ្វើតេស្តរកអង់ទីគ័រនៃមេរោគ ០២ប្រភេទដូចជា អ៊ុតក្តាម FMD រលូតកូន Brucellosis និង Q Fever

ចំនួនអ្នកចូលទស្សនា
Flag Counter