មាតិកា
លោក កក អុីឡែន បានចូលរួមអមដំណើរឯកឧត្តម ពុំ សុថា ចុះសួរសុខទុក្ខក្រុមអន្តរាគមន៍ថ្នាក់ជាតិបង្គ្រាបបទល្មើសជលផលឈរជើងនៅកន្លែងអភិរក្សជលផលជ្រោយស្ដី ខេត្ដពោធិ៍សាត់
ចេញ​ផ្សាយ ២២ កុម្ភៈ ២០២៣
158

នៅថ្ងៃអង្គារ ២កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព. ស.២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ លោក កក អ៊ីឡែន នាយរងខណ្ឌរដ្ឌបាលជលផលបាត់ដំបង លោកនាយផ្នែករដ្ឋបាលជលផលព្រែកទាល់ លោកនាយសង្កាត់រដ្ឋបាលជលផលក្បាលតោល បានចូលរួមកិច្ចប្រជុំជាមួយឯកឧត្តម ពុំ សុថា  ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានរដ្ឋបាលជលផលតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឧត្តមសេនីយ៍ឯក  ម៉ៅ ពៅ  តំណាងដ៏ខ្ពង់ខ្ពស់នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន  លោកឧត្តមសេនីយ៍ឯក ម៉ន សាម៉ុន តំណាងកងរាជអាវុធហត្ថលើផ្ទៃប្រទេដោយមានការចូលរួម ពីសំណាក់លោកនាយ-នាយរងអធិការដ្ឋានរដ្ឋបាលជលផលខាងត្បូបឹងទន្លេសាប ថ្នាក់ដឹកនាំខណ្ឌរដ្ឋបាលជលផលខេត្កកំពង់ឆ្នាំង-បាត់ដំបង  និងខេត្តពោធិ៍សាត់ ស្នងការរងនគរបាលខេត្ដ តំបន់ប្រតិបតិការសិករងខេត្ដ កងរាជអាវុធហត្ថខេត្ដ-រដ្ឋបាលស្រុកក្រគរ លោកមេឃុំកំពង់លួង និងមន្រ្តីជំនាញមួយចំនួនទៀត សរុបចំនួន60នាក់ បានអញ្ជើញចុះសួរសុខទុក្ខក្រុមអន្តរាគមន៍ថ្នាក់ជាតិបង្គ្រាបបទល្មើសជលផលឈរជើងនៅកន្លែងអភិរក្សជលផលជ្រោយស្ដី ខេត្ដពោធិ៍សាត់។ ទន្ទឹមនឹងនេះ ឯកឧត្តម ពុំ សុថា បានផ្សព្វផ្សាយខ្លឹមសារនៃកិច្ចប្រជុំ គណៈកម្មការអន្តរក្រសួងដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសនេសាទនៅបឹងទន្លេសាបរបស់ឯកឧត្តមរដ្ឋមន្ត្រី កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ និងសម្ដែងការកោតសរសើរដល់ក្រុមការងារទាំងបីរួមមាន កំលាំងជលផល-ប៉ូលីស-PM បានបង្រ្កាបបទល្មើសធំៗស្ទើរតែទាំងអស់ ត្រីសំបូរដែលធ្វើឲ្យប្រជាពលរដ្ឋសប្បាយចិត្ត ត្រូវតែបន្តបង្រ្កាបទល្មើសបន្តទៀត ដោយយកវិធានការ ៣ជាគោល :

១-បន្ដអប់រំផ្សព្វផ្សាយ

២-បន្ដបង្ក្រាបបទល្មើសនេសាទ

៣-អនុវត្តច្បាប់ស្តីជលផល និងសូមឲ្យការបង្ក្រាបដោយការប្រុងប្រយ័ត្ន និងប្រកបដោយភាពឈ្លាសវៃ ។

ជាចុងក្រោយឯកឧត្តម បានអរគុណដល់កម្លាំងឈរជើងទាំងបី ដែលបានសហការគ្នាយ៉ាងល្អ ក្នុងការបំពេញភារកិច្ចរបស់ខ្លួន។

ចំនួនអ្នកចូលទស្សនា
Flag Counter