មាតិកា
ជួបប្រជុំពិភាក្សាជាមួយប្រតិភូ JICA ដើម្បីសិក្សាស្វែងយល់ពីសក្តានុពលកសិកម្មរបស់ខេត្តបាត់ដំបង
ចេញ​ផ្សាយ ២០ មករា ២០២៣
181

នៅថ្ងៃព្រហស្បតិ៍ ១៣រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ លោក អុិន សុវណ្ណមុន្នី អនុប្រធានមន្ទីរ និងលោក ប៉ា បូរក្ស ប្រធានការិយាល័យកសិ ឧស្សាហកម្ម និងមន្រី្ត លោក ប៉ែន សេដ្ឋា ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល លោក ខាត់ បូរិន ប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម និងលោក ព្រំ វឹក អនុប្រធានការិយាល័យផែនការ ស្ថិតិ បានជួបប្រជុំពិភាក្សាជាមួយប្រតិភូ JICA សហគ្រិនខ្នាតតូចនិងមធ្យម របស់រដ្ឋបាលខេត្តអ៊ីហិមិប្រទេសជប៉ុន ក្នុងនោះមានសមាសភាពចូលដូចជាលោក ប្រធានក្រុមហ៊ុនកែច្នៃស្វាយ និងទីប្រឹក្សាបច្ចេកទេសក្រុមហ៊ុន ដើម្បីសិក្សាស្វែងយល់ពីសក្តានុពលកសិកម្មរបស់ខេត្តបាត់ដំបងជាពិសេសដំណាំស្វាយ។ ជាលទ្ឋផលលោកប្រធានក្រុមហ៊ុនបានសុំចុះសិក្សាដល់ចំការស្វាយជួបជាមួយបណ្តុំអាជីវកម្មស្វាយ និងចុះមកសិក្សាម្តងទៀត ពាក់កណ្តាលខែមីនា ឆ្នាំ២០២៣។

ចំនួនអ្នកចូលទស្សនា
Flag Counter