មាតិកា
សកម្មភាពដឹកនាំកសិករចុះទស្សនកិច្ចស្រែបង្ហាញលើការដាំដុះស្រូវជាជួរ និងការគ្រប់គ្រប់កត្តាចង្រៃ នៅឃុំអន្លង់រុន ស្រុកថ្មគោល ខេត្តបាត់ដំបង
ចេញ​ផ្សាយ ១០ មករា ២០២៣
217

នៅថ្ងៃអង្គារ ៤រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ មន្រ្តីការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម សហការជាមួយបុគ្គលិកអង្គការអ៊ីរីប្រចាំប្រទេសកម្ពុជា បានចុះសម្របសម្រួល និងដឹកនាំកសិករចុះទស្សនកិច្ចស្រែបង្ហាញលើការដាំដុះស្រូវជាជួរ និងការគ្រប់គ្រប់កត្តាចង្រៃ និងប្រជុំពិភាក្សាការឆ្លុះបញ្ជាំងលើការងារដែលបានអនុវត្តជាមួយកសិករ ស្ថិតនៅភូមិចបកាប់ ឃុំអន្លង់រុន ស្រុកថ្មគោល ខេត្តបាត់ដំបង ដែលកសិករចូលរួមសរុប១៤នាក់ ស្រី២នាក់។ ជាលទ្ធផល កសិករមានការចាប់អារម្មណ៍ និងពេញចិត្តចំពោះស្រែបង្ហាញ មានការដុះលូតលាស់ល្អ ស្រូវមានជួរ កាត់បន្ថយលើការប្រើប្រាស់គ្រាប់ពូជ។

ចំនួនអ្នកចូលទស្សនា
Flag Counter