មាតិកា
សកម្មភាពចុះតាមដាន ត្រួតពិនិត្យជំងឺអ៊ុតក្តាមគោ/ក្របី ផ្សព្វផ្សាយវិធានការការពារ ការព្យាបាលសត្វកំពុងឈឺ និងយកវត្ថុវិភាគ នៅភូមិព្រៃធំ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង
ចេញ​ផ្សាយ ១០ មករា ២០២៣
161

នៅថ្ងៃអង្គារ ៤រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តបាត់ដំបង ដឹកនាំដោយលោក ប៉ែន សេដ្ឋា ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត បានសហការជាមួយអគ្គនាយកដ្ឋានសុខភាពសត្វ  និងផលិតកម្មសត្វ ចុះតាមដាន ត្រួតពិនិត្យជម្ងឺអ៊ុតក្តាមគោ/ក្របី ផ្សព្វផ្សាយវិធានការការពារ ការព្យាបាលសត្វកំពុងឈឺ និងយកវត្ថុវិភាគ នៅភូមិព្រៃធំ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង។ គោលបំណង ដើម្បី៖

            ១-ផ្សព្វផ្សាយពីវិធានការទប់ស្កាត់ជំងឺអ៊ុតក្តាមគោ/ក្របី ការព្យាបាល និងថែទាំសត្វឈឺ

            ២-យកវត្ថុវិភាគ

            ៣-ផ្តល់ថ្នាំសម្លាប់មេរោក និងថ្នាំលាបដំបៅ Methylene Blue។

ជារួមក្រុមការងារទទួលបានលទ្ធផលដូចមានខាងក្រោម៖

            ១-យកវត្ថុវិភាគបានចំនួន ៤វត្ថុវិភាគ(តំបារច្រមុះ និងជាលិកាអេពីតេលេដ្យូម)

            ២-ចែកថ្នាំសម្លាប់មេរោគនិងថ្នាំលាបដំបៅ Methylene Blue ជូនគ្រួសារកសិករចិញ្ចឹមសត្វបាន ១០គ្រួសារ

            ៣-ព្យាបាលគោកើតជំងឺអុតក្តាមបាន ០៤ក្បាល

            ៤-ចែកថ្នាំព្យាបាលជូនភ្នាក់ងារសុខភាពសត្វភូមិចំនួន ០៤រូប។

ចំនួនអ្នកចូលទស្សនា
Flag Counter