មាតិកា
សកម្មភាពចុះពិនិត្យ និងវាយតម្លៃចំការតាង៉ែន នៅស្រុករតនមណ្ឌល ខេត្តបាត់ដំបង
ចេញ​ផ្សាយ ០៣ វិច្ឆិកា ២០២២
180

នៅថ្ងៃពុធ ៩កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ខាត់  បូរិន ប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម និងសហការី បានចុះពិនិត្យ និងវាយតម្លៃចំការតាង៉ែន ដែលបានស្នើសុំវិញ្ញាបនបត្រការអនុវត្តកសិកម្មល្អ (GAP) ចំនួន៦ ស្ថិតនៅក្នុងឃុំស្តៅ ត្រែង ផ្លូវមាស និងឃុំអណ្តើកហែប ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។ ក្រុមការងារចុះវាយតម្លៃបានផ្តល់អនុសាសន៍មួយចំនួនដល់កសិករ ដើម្បីធ្វើរការកែលម្អដូចជា
  -ធ្វើអនាម័យចំការ
  -ការធ្វើជីកំប៉ុស្ត ត្រូវធ្វើកន្លែងទុកដាក់ឱ្យបានល្អ នៅឆ្ងាយពីចំការ
  -រៀបចំឃ្លាំងសំរាប់ដាក់សំភារៈ (ថ្នាំពុល  ជីនិងសំភារៈផ្សេងៗទៀតឱ្យមានសណ្តាប់ធ្នាប់ល្អ
  -រៀបចំកន្លែងស្តុបទុក កាកសំណល់ បា្លស្ទិក សំបកកំប៉ុងថ្នាំពុល ឱ្យបានត្រឹមត្រូវរៀបរយល្អ
  -បំពេញសៀវភៅកត់ត្រាឱ្យបានត្រឹមត្រូវច្បាស់លាស់
  -បន្តធ្វើការតាមដានវត្តមានភ្នាក់ងារចង្រៃដូចជា សត្វល្អិតស៊ីដំណាំ និងជំងឺផ្សេងៗទៀត និងធ្វើការកត់ត្រាពីកាលបរិច្ឆេទលើការប្រើប្រាស់ថ្នាំពុលកសិកម្ម ។

ចំនួនអ្នកចូលទស្សនា
Flag Counter