មាតិកា
សកម្មភាពចុះធ្វើអធិការកិច្ចអាជីវករលក់ដូរសម្ភារកសិកម្មនៅក្នុងស្រុកមោងឬស្សី ខេត្តបាត់ដំបង
ចេញ​ផ្សាយ ០៣ វិច្ឆិកា ២០២២
213

នៅថ្ងៃពុធ ៩កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ២០២២ ប្រធាន  អនុប្រធាន និងមន្រី្តការិយាល័យនីតិកម្ម សហការជាមួយមន្ត្រីកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន ស្រុកមោងឬស្សី ចុះធ្វើអធិការកិច្ចអាជីវករលក់ដូរសម្ភារកសិកម្មនៅក្នុងស្រុកមោងឬស្សី ក្នុងនោះធ្វើការត្រួតពិនិត្យបានចំនួន ០៨ដេប៉ូ និងណែនាំដេប៉ូក្នុងការទុកដាក់ តាំងលក់អោយបានត្រឹមត្រូវ និងសុវត្ថិភាព​​ ព្រមទាំងជំរុញដល់អាជីវករមកដាក់ពាក្យចូលរៀន ចំពោះអាជីវករដែលមិនទាន់បានឆ្លងកាត់វគ្គបណ្តុះ បណ្តាលអប់រំសមត្ថភាពវិជ្ជាជីវៈ និងណែនាំឱ្យអាជីវករមកដាក់ពាក្យស្នើរសុំលិខិតអនុញ្ញាតធ្វើអាជីវកម្មប្រចាំឆ្នាំ នៅការិយាល័យច្រកចេញចូលតែមួយសាលាស្រុកឱ្យស្របតាមច្បាប់ស្តីពីការគ្រប់គ្រងជី និងថ្នាំកសិកម្ម។

ចំនួនអ្នកចូលទស្សនា
Flag Counter