មាតិកា
លោក ឈឹម វជិរា បានផ្តល់ជូននូវបន្លែ និងគ្រឿងឧបភោគបរិភោគ ដល់កម្លាំងទីបញ្ជាការស្រាលប្រចាំការ ក្នុងភូមិសាស្រ្តបឹងទន្លេសាបខេត្តបាត់ដំបង
ចេញ​ផ្សាយ ០៧ តុលា ២០២២
195

ថ្ងៃព្រហស្បតិ៍ ១១កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២ លោក ឈឹម វជិរា ប្រធានមន្ទីរ បានផ្តល់ជូននូវបន្លែ បង្កាមួយចំនួន សាច់១០គ.ក អង្ករ ទឹកត្រី ទឹកស៊ីអ៊ីវ អំបិល ម្សៅស៊ុប ស្ករស ខ្ទឹមក្រូចឆ្មារ....សម្រាប់គាំទ្រ ផ្តល់ជូនដល់កម្លាំងទីបញ្ជាការស្រាលប្រចាំការ ក្នុងភូមិសាស្រ្តបឹងទន្លេសាបខេត្តបាត់ដំបងដើម្បីទប់ស្កាត់ បង្ការ និងបង្ក្រាបបទល្មើសនេសាទគ្រប់រូបភាព និងរួមគ្នាថែរក្សាការពារធនធានធម្មជាតិ និងមច្ឆជាតិដើម្បីកូនចៅជំនាន់ក្រោយឱ្យបានគង់វង្ស។

ចំនួនអ្នកចូលទស្សនា
Flag Counter