មាតិកា
លោក ឈឹម វជិរា បានចុះទៅកាន់ស្រុកកំរៀង ដើម្បីពិនិត្យវាយតម្លៃស្ថានភាពនៃផលប៉ះពាល់ខូចខាតលើដំណាំកសិ ឧស្សាហកម្ម
ចេញ​ផ្សាយ ០៤ តុលា ២០២២
204

នៅថ្ងៃចន្ទ ៨កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២ លោក ឈឹម វជិរា ប្រធានមន្ទីរ បានចុះទៅកាន់ស្រុកកំរៀង ដើម្បីពិនិត្យវាយតម្លៃស្ថានភាពនៃផលប៉ះពាល់ខូចខាតលើដំណាំពោតក្រហម និងដំឡូងមី ដោយសារជំនន់ទឹកភ្លៀង។ សម្រាប់ដំណាំពោត ដែលទើបដាំដុះបាន ៦០ថ្ងៃ និងដំឡូងមីដាំដុះថ្មីបាន ៦ខែ ប្រឈមនឹងការខូចខាតប្រមាណ៣០-៣៥%។ សម្រាប់ស្រុកកំរៀង ផលប៉ះពាល់ដោយទឹកភ្លៀងមាន ៦ឃុំ (កំរៀង, អូរដារ, បឹងរាំង, ត្រាង, តាសែន, និងតាក្រី) ស្មើនឹង៩៤០១ហិកតា។

ចំនួនអ្នកចូលទស្សនា
Flag Counter