នៅថ្ងៃព្រហស្បតិ៍ ១៣កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័កព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២ ក្រុមអធិការកិច្ចពូជដំណាំនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានចូលរួមសហការជាមួយក្រុមការងារអធិការកិច្ចពូជដំណាំ នៃអគ្គនាយកដ្ឋានកសិកម្ម ចុះទៅស្រុកបាណន់ និងស្រុករតនមណ្ឌល ដើម្បីចុះផ្សព្វផ្សាយស្តីពីច្បាប់គ្រប់គ្រងដំណាំ និងសិទ្ធអ្នកបង្កាត់ពូជ ដល់អាជីវករលក់ពូជដំណាំ។ បន្ទាប់មក ក្រុមការងារបានចុះត្រួតពិនិត្យតាមដេប៉ូ ដើម្បីធ្វើការផ្សព្វផ្សាយការអនុវត្តន៍ច្បាប់ស្តីពីការគ្រប់គ្រងពូជដំណាំ សរុបបានចំនួន១០ដេប៉ូ។ ជាលទ្ធផល ដេប៉ូខ្លះបានលក់ពូជដំណាំដែលចុះបញ្ជិកា និងដេប៉ូខ្លះបានលក់ពូជដំណាំដែលមិនទាន់បានចុះបញ្ជិកា ដែលមានពូជដូចជា៖
-ពូជបន្លែកញ្ចប់ និងកំប៉ុងមួយចំនួនដូចជាម៉ាកឃ្លោក (ខាត់ណាផ្កា, ស្ពៃខៀវ, ស្ពៃក្រញ៉ាញ់ និងឆៃថាវ) ម៉ាកនីលីដា (ល្ពៅ ប៉េងប៉ោះ និងត្រប់) ម៉ាកខ្មែរSeed (ត្រសក់ សាឡាត់ ត្រកួន ត្រប់វែង ននោង និងម្ទេស) និងពូជស្រូវចម្រុះ គឺជាពូជដែលបានមកប្រែជាភាសារខ្មែរ បន្តែមិនទាន់ចុះបញ្ជីការ នៅឡើយ ។
-ពូជបន្លែដូចជា ត្រប់ស្រួយ ម្ទេសធំ ល្ពៅ ឪឡឹក ពោត សណ្តែក ល្ង គឺមិនទាន់បានបកប្រែជាភាសាខ្មែរ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម