នៅថ្ងៃអង្គារ ១១កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័កព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២ក្រុមការងារអធិការកិច្ចពូជដំណាំដឹកនាំដោយលោកស្រីអនុប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្មខេត្តរួមជាមួយក្រុមការងារអធិការកិច្ចពូជដំណាំនៃអគ្គនាយកដ្ឋានកសិកម្មដឹកនាំដោយលោកអនុប្រធានការិយាលយ័នីតិកម្ម និងអធិការកិច្ចពូជដំណាំ បានចុះទៅស្រុកបាណន់ ដើម្បីជួបពិភាក្សាជាមួយលោកអភិបាលរងស្រុកបាណន់ និងប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន ស្តីពី ការប្រជុំផ្តល់ពត៌មាន នៃការចុះផ្សព្វផ្សាយស្តីពីច្បាប់គ្រប់គ្រងដំណាំ និងសិទ្ធអ្នកបង្កាត់ពូជ ដល់អាជីវករលក់ពូជដំណាំ និងក្រុមហ៊ុន។ បន្ទាប់មក ក្រុមការងារបានចុះត្រួតពិនិត្យតាមដេប៉ូ ដើម្បីធ្វើការផ្សព្វផ្សាយការអនុវត្តន៍ច្បាប់ស្តីពីការគ្រប់គ្រងពូជដំណាំ និងសិទ្ធិអ្នកបង្កាត់ដល់ដេប៉ូសរុបចំនួន៩ នៅឃុំចែងមានជ័យចំនួន៤ដេប៉ូ ឃុំកន្ទឺចំនួន២ដេប៉ូ និងឃុំឈើទាលចំនួន៣ដេប៉ូ ស្ថិតនៅក្នុងស្រុកបាណន់ ខេត្តបាត់ដំបង។ ជាលទ្ឋផលនៃការចុះត្រួតពិនិត្យ មានពូជដំណាំមិនទាន់ចុះបញ្ជិកា និងមិនទាន់បកប្រែជាភាសាខ្មែរ ដូចជា
-ពូជបន្លែកញ្ចប់ និងកំប៉ុងមួយចំនួនដូចជាម៉ាកឃ្លោក (ខាត់ណាផ្កា ស្ពៃខៀវ ស្ពៃក្រញ៉ាញ់ និងឆៃថាវ) ម៉ាកនីលីដា (ល្ពៅ ប៉េងប៉ោះ និងត្រប់) និងម៉ាកខ្មែរSeed (ត្រសក់ សាឡាត់ ត្រកួន ត្រប់វែង ននោង ម្ទេស) គឺជាពូជដែលបានមកប្រែជាភាសារខ្មែរ និងមិនទាន់ចុះបញ្ជិការ។
-ពូជបន្លែមួយចំនួនទៀតដូចជា ត្រប់ស្រួយ ម្ទេសធំ ល្ពៅ ឪឡឹក និងពោត គឺមិនទាន់បានបកប្រែជាភាសាខ្មែរ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម