មាតិកា
កិច្ចប្រជុំពិភាក្សាការងារ ស្តីពី ការចាប់សត្វស្វាកាចៗ នៅលើភ្នំសំពៅ ដែលស្ថិតនៅស្រុកបាណន់ ខេត្តបាត់ដំបង
ចេញ​ផ្សាយ ២៩ សីហា ២០២២
181

នៅថ្ងៃចន្ទ ៣កើត ខែភប្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ លោក ចាន់ សុត្ថា នាយរងខណ្ឌរដ្ឋបាលព្រៃឈើបាត់ដំបង និងនាយសង្កាត់រដ្ឋបាលព្រៃឈើបាណន់ បានរៀបចំកិច្ចប្រជុំពិភាក្សាការងារ ដែលប៉ូលីសទេសចរណ៍ប្តឹងមករដ្ឋបាលព្រៃឈើ ពីសត្វស្វានៅលើភ្នំសំពៅ បង្កបញ្ហាដល់ភ្ញៀវទេសចរណ៍ និងប្រជាពលរដ្ឋនៅលើភ្នំសំពៅ ក្នុងឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង។  កិច្ចពិភាក្សានេះ រៀបចំនៅរដ្ឋបាលឃុំភ្នំសំពៅ មានសមាសភាពចូលរួមដូចជា ជំនប់ទី១ ជំនប់ទី២ សមាជិកក្រុមប្រឹក្សាឃុំភ្នំសំពៅ  ប៉ូលីសប៉ុស្តិ៍ និងប៉ូលីសទេសចរណ៍ ។ ក្រោយពីប្រជុំពិភាក្សារួច អង្គប្រជុំបានឯកភាព យល់ព្រមចាប់ ដកហូតសត្វស្វាដែលកាចៗមានប្រហែល20ក្បាលជាង ។ បន្ទាប់មកក្រុមការងារ បានចុះពិនិត្យផ្ទាល់ដល់លើភ្នំដែលសត្វស្វារស់នៅ ឃើញថា សត្វស្វារស់នៅលើភ្នំនេះមាន3ក្រុមផ្សេងៗគ្នា សត្វស្វាកាចភាគច្រើនមានមុខខ្មៅ បង្កបញ្ហាដល់ភ្ញៀវទេសចរណ៌ ខាំ និងទាញសម្ភារភ្ញៀវដែលមកទស្សនាដើរកំសាន្ត ព្រមទាំងរំខានដល់ការលក់ដូររបស់ប្រជាពលរដ្ឋ មិនខ្លាចមនុស្ស ធ្វើឱ្យភ្ញៀវទេសចរណ៍ភ័យ ខ្លាចមិនហ៊ានមកទស្សនាលើភ្នំសំពៅ។

ចំនួនអ្នកចូលទស្សនា
Flag Counter