មាតិកា
លោក ឈឹម វជិរា បានចុះពិនិត្យការកាត់សម្អាតមែកឈើតាមដងផ្លូវលេខ១ តាមរយៈការចាត់ចែង និងចង្អុលបង្ហាញពីសំណាក់ ឯកឧត្តមអភិបាលខេត្តបាត់ដំបង
ចេញ​ផ្សាយ ២៤ សីហា ២០២២
156

នៅថ្ងៃអង្គារ ១១រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័កព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ បន្ទាប់ពីចូលរួមចែកអំណោយកាកបាទក្រហមកម្ពុជារួច លោក ឈឹម វជិរា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានបន្តចុះពិនិត្យការកាត់សម្អាតមែកឈើតាមដងផ្លូវលេខ១ តាមរយៈការចាត់ចែង និងចង្អុលបង្ហាញពីសំណាក់ ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ដើម្បីធ្វើការកាត់តាក់តែងសម្អាតមែកឈើធំៗ តាមដងផ្លូវកែលំអសោភណភាពបរិស្ថាន និងបញ្ចៀសនូវការខូចខាតទ្រព្យសម្បត្តិ ក៏ដូចជាអាយុ ជីវិត បងប្អូន ប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមដងផ្លូវ ដោយសារបាក់មែកឈើងាប់ ឬស្អុយ និងក្នុងពេលមានភ្លៀង-ខ្យល់ ព្យុះខ្លាំង។

ចំនួនអ្នកចូលទស្សនា
Flag Counter