នៅថ្ងៃចន្ទ ១០រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ លោក ឈឹម វជិរា ប្រធានមន្ទីរ បានចូលរួមកិច្ចប្រជុំ ស្ដីពី ការរៀបចំសម្អាតកាត់មែកឈើតាមដងផ្លូវលេខ១ រហូតដល់ផ្លូវលេខ៣ ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ដើម្បីកែលំអសោភ័ណភាពបរិស្ថានក្នុងក្រុង និងកាត់បន្ថយហានិភ័យនៃគ្រោះថ្នាក់ការបាក់សង្កត់មែកឈើមលើដងផ្លូវ និងប៉ះពាល់អាយុជីវិតសាធារណជនធ្វើដំណើរតាមដងផ្លូវព្រមទាំងពិភាក្សាលើការរៀបចំដាំដើមឈើលំអក្នុងក្រុងតាមដងផ្លូវ ភ្ជាប់ផ្លូវជាតិលេ៥ ផ្លូវBy pass និងផ្លូវជាតិលេខ៥៧(ភ្នំសំពៅ) ខេត្តបាត់ដំបង។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម