នៅថ្ងៃព្រហស្បតិ៍ ០៨រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័កព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែកក្ដដា ឆ្នាំ២០២២ លោក អុិន សុវណ្ណមុនី្ន អនុប្រធានមន្ទីរ និងលោកស្រីអនុប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម រួមជាមួយលោកប្រធានផ្នែកសាកវប្បកម្មនៃការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្មនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានចូលជួបពិភាក្សាជាមួយលោកអភិបាលស្រុកមោងឬស្សី ដើម្បីជូនជាដំណឹងស្តីពី ការពន្យាកាលបរិច្ឆេទការស្នើសុំលិខិតអនុញ្ញាត លិខិតចរាចរណ៍ និងវិញ្ញាបនបត្រពាក់ព័ន្ធពូជដំណាំ ដែលមានដេប៉ូជាច្រើនកំពុងចរាចរណ៍ពូជដំណាំខុសច្បាប់ក្នុងស្រុក។ ក្រុមការងារបានចុះពិនិត្យ និងណែនាំតាមដេប៉ូលក់ពូជដំណាំបានចំនួន ០៤ដេប៉ូ ស្ថិតនៅក្នុងស្រុកមោងឬស្សី។ ជាលទ្ធផលឃើញថាដេប៉ូទាំង ០៤ ខាងលើបានចរាចរលក់ពូជដំណាំខ្លះ បានចុះបញ្ចីការបានត្រឹមត្រូវ មានខ្លះទៀតមិនបានចុះបញ្ចីការ និងហួសសុពលភាពប្រើប្រាស់។ បន្ទាប់ពីពិនិត្យរួចមក ក្រុមការងារក៏បានធ្វើការណែនាំឲ្យម្ចាស់ដេប៉ូទាំងអស់ មិនត្រូវទទួលលក់ពូជដំណាំដែលមិនស្របច្បាប់ និងមិនបានបកប្រែជាភាសារខ្មែរនៅលើកញ្ចប់, កំប៉ុង ឬការ៉ុងផ្សេងៗ ហើយត្រូវផ្តល់ដំណឹងទៅដល់ក្រុមហ៊ុននាំចូលពូជដំណាំគ្រប់ប្រភេទទាំងអស់ ដែលចែកចាយតាមដេប៉ូ ត្រូវទៅចុះបញ្ជីការ និងបន្តសុពលភាពបញ្ជីការសារជាថ្មីឡើងវិញនៅអគ្គនាយកដ្ឋានកសិកម្ម។ ចំពោះម្ចាស់ដេប៉ូ ដែលលក់ពូជដំណាំក្នុងស្រុកត្រូវមកដាក់ពាក្យស្នើសុំលិខិតអនុញ្ញាតចរាចរណ៍ពូជដំណាំនៅមន្ទីរកសិកម្មខេត្ត។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម