មាតិកា
ក្រុមមន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាល បានចុះធ្វើការបូមឈាមជ្រូក និងគោ នៅសត្តឃាតដ្ឋានក្រុងបាត់ដំបង
ចេញ​ផ្សាយ ១៤ កក្កដា ២០២២
251

នៅថ្ងៃពុធ ១៥កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័កព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី ១៣ ខែកក្ដដា ឆ្នាំ២០២២ ក្រុមមន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាល បានសហការណ៍ជាមួយមន្ត្រីវិទ្យាស្ថានស្រាវជ្រាវសុខភាពសត្វ និងផលិតកម្មសត្វ ចុះធ្វើការបូមឈាមជ្រូក និងគោ នៅសត្តឃាតដ្ឋានក្រុងបាត់ដំបង ឧបត្ថម្ភដោយ (MORU) ដែលយកវត្ថុវិភាគពីសត្វជ្រូកចំនួន ១០ក្បាល និងសត្វគោចំនួន ១០ក្បាល ដើម្បីធ្វើតេស្តរកភាពស៊ាំ (អង់ទីគ័រ)នៃមេរោគ ដែលមានដូចខាងក្រោម ៖

            -ចំពោះសត្វជ្រូក សំណាកត្រូវយកគឺ ឈាម ដើម្បីធ្វើតេស្តរកអង់ទីគ័រវីរុស ០៣ប្រភេទដូចជា អ៊ុតក្តាម FMD,  រលូតកូន Brucellosis និងប៉េស្តអាហ្រ្វិក ASF។

            -ចំពោះសត្វគោ សំណាកត្រូវយកគឺ ឈាម សម្រាប់ធ្វើតេស្តរកអង់ទីគ័រនៃមេរោគ ០៣ ប្រភេទដូចជា អ៊ុតក្តាម FMD, រលូតកូន Brucellosis និងQ Fever។

ចំនួនអ្នកចូលទស្សនា
Flag Counter