មាតិកា
លោក ឈឹម វជិរា បានអមដំណើរប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះធ្វើការវាយតម្លៃចម្ការមៀនប៉ៃលិន និងទីតាំងវេចខ្ចប់សម្រាប់នាំចេញទៅប្រទេសចិន នៅស្រុករតនមណ្ឌល និងស្រុកកំរៀង
ចេញ​ផ្សាយ ១៤ កក្កដា ២០២២
178

នៅថ្ងៃពុធ ១៥កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័កព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី ១៣ ខែកក្ដដា ឆ្នាំ២០២២ លោក ឈឹម វជិរា ប្រធានមន្ទីរ រួមជាមួយលោក អុិន សុវណ្ណមុន្នី អនុប្រធានមន្ទីរ និងលោកប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្មនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង លោកអនុប្រធាននាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ លោកប្រធានការិយាល័យវាយតម្លៃគុណភាពនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះធ្វើការវាយតម្លៃចម្ការមៀនប៉ៃលិន និងទីតាំងវេចខ្ចប់សម្រាប់នាំចេញទៅប្រទេសចិន ដោយមានការពិនិត្យមើលពីគយចិន តាមរយ: online ប្រព័ន្ធ zoom ៖

            ១.ពេលព្រឹក ចុះពិនិត្យកន្លែងវេចខ្ចប់ និងសម្អាតមៀនប៉ៃលិនរបស់ក្រុមហ៊ុន Cambodia banana agricultural co., Ltd នៅភូមិតាគ្រួក ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ពីដំណើរការកាត់ទងផ្លែមៀន ការរៀបចំដាក់តាកា ការវេចខ្ចប់ ការអប់សម្អាតមៀន និងរចនាសម្ព័ន្ធឃ្លាំងវេចខ្ចប់។

            ២.ពេលរសៀល ចុះពិនិត្យទីតាំងចម្ការមៀនប៉ៃលិន នៅភូមិកណ្តាល ឃុំត្រាងស្រុកកំរៀង ខេត្តបាត់ដំបង ដែលមានផ្ទៃដី ២៥ហិកតា ហើយប្រមូលផល បាន៥០០-៦០០តោនក្នុង ១ឆ្នាំ។ ពិនិត្យលើការដាំដុះ ការគ្រប់គ្រងប្រព័ន្ធស្រោចស្រព ការតាមដាន និងគ្រប់គ្រងសមាសភាពចង្រៃ ការគ្រប់គ្រងកម្មករ ការប្រមូលផល ការរៀបចំទង និងផ្លែមៀន ការរៀបចំដាក់តាកា ការដឹកជញ្ជូន ការបែងចែកការងារដល់កម្មករ និងការបណ្តុះបណ្តាលពីបច្ចេកទេស ការអនុវត្តកសិកម្មល្អ ព្រមទាំងការអនុវត្តវិធានការណ៍ការពារកូវីដ-១៩។

ចំនួនអ្នកចូលទស្សនា
Flag Counter