នៅថ្ងៃព្រហស្បតិ៍ ២រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ លោក សួស ចាន់ធី អនុប្រធាន និងមន្រ្តីការិយាល័យនីតិកម្មកសិកម្ម បានចុះធ្វើអធិការកិច្ចអាជីវករលក់ដូរសម្ភារកសិកម្មនៅក្នុងស្រុករតនមណ្ឌល ធ្វើការត្រួតពិនិត្យបានចំនួន ០៩ដេប៉ូ និងកែតម្រូវ ០៣ករណី លើការដាក់តាំងលក់ថ្នាំកសិកម្មគ្មានលេខបញ្ជិការពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជំរុញដល់អាជីវករមកដាក់ពាក្យចូលរៀន ចំពោះអាជីវករដែលមិនទាន់បានឆ្លងកាត់វគ្គបណ្តុះ បណ្តាលអប់រំសមត្ថភាពវិជ្ជាជីវៈ។ បន្ទាប់មក បានធ្វើការណែនាំឱ្យអាជីវករមកដាក់ពាក្យស្នើរសុំលិខិតអនុញ្ញាតធ្វើអាជីវកម្មប្រចាំឆ្នាំ នៅការិយាល័យច្រកចេញចូលតែមួយសាលាស្រុក ឱ្យស្របតាមច្បាប់ស្តីពី ការគ្រប់គ្រងជី និងថ្នាំកសិកម្ម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម