មាតិកា
សកម្មភាពចុះឃាត់ចាប់និងរឹបអូសរថយន្តដឹកឈើ នៅភូមិព្រៃធំ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង
ចេញ​ផ្សាយ ១៤ មិថុនា ២០២២
245

នៅវេលាម៉ោង២៤និង៣០នាទី រំលងអធ្រាត ចូលថ្ងៃទី១២.០៦.២០២២ នាយផ្នែករដ្ឋបាលព្រៃឈើរតនមណ្ឌល បានដឹកនាំកម្លាំងសង្កាត់រដ្ខបាលព្រៃឈើរតនមណ្ឌល និងសង្កាត់រដ្ឋបាលព្រៃឈើសំឡូត ចុះឃាត់ចាប់និងរឹបអូសរថយន្តដឹកឈើចំនួន១គ្រឿង ម៉ាកកាមរី គ្មានផ្លាកលេខ សេរីឆ្នាំ១៩៩១ ចង្កូតស្តាំ ពណ៍ស្លាបក្អែក និងឈើអារ ប្រភេទលេខ១ សុក្រំ ១៩ដុំ ស្មើនឹង ០,៦៧២ (សូន្យម៉ែត្រគុណប្រាំមួយរយចិតសិបពីរ) ដោយគ្មានលិខិតអនុញ្ញាតពីរដ្ឋបាលព្រៃឈើ ត្រង់ចំណុចនិយាមកាUTM (285689 -1398028) ក្នុងភូមិព្រៃធំ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង។ វត្ថុតាងនៃបទល្មើស ត្រូវបានដឹកជញ្ជូនយកមកថែរក្សាទុកជាបណ្តោះអាសន្ន នៅស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើសំឡូតដើម្បីចាត់ចែងតាមនីតិវិធីច្បាប់ស្តីព្រៃឈើ។

ចំនួនអ្នកចូលទស្សនា
Flag Counter