មាតិកា
សកម្មភាពចុះចងក្រងកម្រងវីដេអូបទយកការណ៍ ជាមួយម្ចាស់កសិដ្ឋានចិញ្ចឹមត្រីឈ្មោះ អុឹង គឹមលី
ចេញ​ផ្សាយ ១៤ មិថុនា ២០២២
183

នៅព្រឹកថ្ងៃចន្ទ ១៤កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ លោក គង់ អ៊ឺន អនុប្រធាន និងមន្រ្តីការិយាល័យរដ្ឋបាល បុគ្គលិកចំនួន០២រូប បានចុះចងក្រងកម្រងវីដេអូបទយកការណ៍ ជាមួយម្ចាស់កសិដ្ឋានចិញ្ចឹមត្រីឈ្មោះ អុឹង គឹមលី ភេទប្រុស ដែលចិញ្ចឹមត្រីស្ថិតនៅភូមិព្រៃកូនសេក សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ គាត់ចិញ្ចឹមត្រីមាន២ប្រភេទគឺ ទី១ ចិញ្ចឹមសម្រាប់បង្កាត់ពូជមានត្រីចំនួន៥គឺ ពូជត្រីទីឡាព្យា ពូជត្រីរ៉ស់ ពូជត្រីអណ្តែង ពូជត្រីឆ្ពិន និងពូជត្រីប្រា ទី២ ចិញ្ចឹមត្រីសម្រាប់យកសាច់មានចំនួន៣គឺ ត្រីបា ត្រីឆ្ពិន និងត្រីពោរ លើផ្ទៃដីចំនួន១០ហិកតា ដែលមានស្រះចិញ្ចឹមត្រីសរុបចំនួន៤៨ស្រះ។

ចំនួនអ្នកចូលទស្សនា
Flag Counter