នៅថ្ងៃអង្គារ ១កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ លោក ឃាម ថន អនុប្រធាន និងមន្រ្តីការិយាល័យចំនួន០២រូប នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានចុះចងក្រងកម្រងវីដេអូបទយកការណ៍ ជាមួយកសិករ មានដូចខាងក្រោម៖
-កសិករ បាន ស៊ីនួន ម្ចាស់កសិដ្ឋានចិញ្ចឹមពពែ ស្ថិតនៅភូមិព្រះពុទ្ធ ឃុំបឹងរាំង ស្រុកកំរៀង ដែលមានពូជពពែ ៣ប្រភេទគឺ ពូជប័រ ពូជផែន និងពូជក្ដាម សរុបទាំងអស់ ៤៧ក្បាល។
-កសិករ កយ គឿន ម្ចាស់ចំការពោត ស្ថិតនៅភូមិចំណិប ឃុំតាស្ដា ស្រុកសំពៅលូន ដែលមានទំហំចំការ ៤រ៉ៃ ដាំដោយគ្រឿងយន្ត ទទួលផលបាន ៧ ២០០គីឡូក្រាម អាចធ្វើបាន ២ដង ក្នុង១ឆ្នាំ
-កសិករ ឃុត សុខា ម្ចាស់ចំការដំឡូងមី ស្ថិតនៅភូមិចំណិប ឃុំតាស្ដា ស្រុកសំពៅលូន ដែលមានទំហំចំការ ១១ហិកតា ពូជមាន ២ប្រភេទគឺ ពូជ72 និងស្រយ៉ង់កាន ទទួលផលបាន ១៧តោនស្ងួត ឬ៣៤តោនស្រស់ អាចធ្វើបានតែ ១ដង ក្នុង១ឆ្នាំ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម