នៅថ្ងៃចន្ទ ១៥រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ក្រុមមន្រ្តីសហការគម្រោង. RSPP.( JiCA) នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ នេសាទខេត្តបាត់ដំបង បានចុះទៅមើលការដាំស្រូវនៅស្រែផលិតកម្មគ្រាប់ពូជស្រូវសែនក្រអូប០១ របស់កសិករ ផល រដ្ឋា G010F01 នឹងបានទៅពិនិត្យមើលការភ្ជួររាស់របស់កសិករ កឹង ឌឿន G011F01 ។ ជាលទ្ធផលឃើញថា ស្រែរបស់កសិករ ផល រដ្ឋា ដែលបានដាំដោយឧបករណ៍ដាំដោយមិនបាច់ភ្ជួរ (No Till) វាមានភាពងាយស្រួល និងចំណាយពេលតិចក្នុងការដាំ។ បន្ទាប់មក ទៅពិនិត្យមើលការភ្ជួរដីលើកទី២របស់កសិករ កឹង ឌឿន G011F01 ហើយគ្រោងនឹងដាំនៅសប្តាហ៍នេះ ស្ថិតក្នុងសហគមន៍កសិកម្មចម្រើនផលរាំកេសី ភូមិរាំងកេសី ឃុំរាំងកេសី ស្រុកសង្កែ ខេត្តបាត់ដំបង។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម