នៅថ្ងៃចន្ទ ១៥រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២លោក តិច សារ៉ាវុធ អនុប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានចូលរួមមហាសន្និបាតវិសាមញ្ញ របស់សហគមន៍កសិកម្មសម្មាមគ្គ។ គោលបំណង៖១.បង្ហាញរបាយការណ៍សកម្មភាព និងរបាយការណ៍ហិរញ្ញវត្ថុឆ្នាំ២០២១ ២.ការកែប្រែអនុម័តលក្ខន្តិកៈរបស់សហគមន៍កសិកម្មសម្មាមគ្គ ៣.អនុម័តបញ្ចូលសមាជិកសហគមន៍កសិកម្មថ្មី ៤.អនុម័តលើផែនការសកម្មភាព និងផែនការហិរញ្ញវត្ថុសម្រាប់ឆ្នាំ២០២២ និង ៥.បោះឆ្នោតជ្រើសរើសបំពេញបន្ថែមសមាជិកក្រុមប្រឹក្សាភិបាល និងមានជាសំណួរ/ចម្លើយ ។ សមាជិកសហគមន៍ចូលរួមមានចំនួន ៣៣នាក់ ស្ថិតនៅទីស្នាក់ការសហគមន៍កសិកម្ម នៅភូមិជំនីក ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម