នៅថ្ងៃចន្ទ ១៥រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ អនុកម្មវិធី ASPIRE នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង បានរៀបចំពិធីសម្ភោធស្តីពីការដាក់ឲ្យប្រើប្រាស់អគារប្រមូលផ្តុំកសិកផល បណ្តុំអាជីវកម្មទុរេនសំឡូត ដែលមានអញ្ជើញចូលរួមដោយ លោក ឈឹម វជិរា ប្រធាន និងលោក អ៊ិន សុវណ្ណមុន្នី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទេខេត្តបាត់ដំបង,លោក សើ សាម៉េត អភិបាលនៃគណៈអភិបាលស្រុកសំឡូត, លោកប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម, លោកទីប្រឹក្សា, លោកអនុប្រធាន/មន្ត្រីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក, លោកមេឃុំ, លោកមេភូមិ, និងសមាជិកបណ្តុំអាជីវកម្មធុរេនសំឡូត សរុបចំនួន៤៥នាក់ ស្រី៥នាក់ នៅភូមិកន្ទួត ឃុំសំឡូត ស្រុកសំឡូត។ សមាជិកបណ្តុំអាជីវកម្មធុរេនទាំងពីរបណ្តុំសរុប ១៧០គ្រួសារ ផ្ទៃដីសរុបចំនួន ៤៦២ហិកតា ស្មើនឹង ៧ ២០៧២ដើម ផ្ទៃប្រមូលផលចំនួន៤១៣ហិចតា ស្មើនឹង ៦ ៤៤២៨ដើម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម