មាតិកា
សកម្មភាពចុះធ្វើការបូមឈាមសត្វជ្រូក និងគោ ដើម្បីយកវត្ថុវិភាគលើសត្វជ្រូក និងគោ ក្នុងការធ្វើតេស្តរកភាពស៊ាំ(អង់ទីគ័រ)នៃមេរោគ នៅសត្តឃាតដ្ឋានក្រុងបាត់ដំបង
ចេញ​ផ្សាយ ២៧ ឧសភា ២០២២
80

នៅថ្ងៃព្រហស្បតិ៍ ១១រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង សហការណ៍ជាមួយមន្ត្រីវិទ្យាស្ថានស្រាវជ្រាវសុខភាពសត្វ និងផលិតកម្មសត្វ បានចុះធ្វើការបូមឈាមសត្វជ្រូក និងគោ ឧបត្ថម្ភដោយ (MORU)។ ការចុះធ្វើការបូមឈាមនេះស្ថិតនៅសត្តឃាតដ្ឋានក្រុងបាត់ដំបង ដើម្បីយកវត្ថុវិភាគលើសត្វជ្រូកចំនួន ១០ក្បាល និងគោចំនួន ១០ក្បាល ក្នុងការធ្វើតេស្តរកភាពស៊ាំ(អង់ទីគ័រ)នៃមេរោគមានដូចខាងក្រោម ៖

            -ចំពោះជ្រូក សំណាកត្រូវយកឈាម ធ្វើតេស្តរកអង់ទីគ័រវីរុស ០៣ប្រភេទគឺ អ៊ុតក្តាមFMD, រលូតកូនBrucellosis, និងប៉េស្តអាហ្រ្វិកASF។

            -ចំពោះសត្វគោ យកឈាមសម្រាប់ធ្វើតេស្តរកអង់ទីគ័រនៃមេរោគ ០៣ប្រភេទគឺ អ៊ុតក្តាមFMD, រលូតកូន Brucellosis, និងQ Fever។ 

ចំនួនអ្នកចូលទស្សនា
Flag Counter