នៅថ្ងៃព្រហស្បតិ៍ ១១រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២លោក គង់ អ៊ឺន អនុប្រធាន និងមន្រ្តីការិយាល័យរដ្ឋបាល បុគ្គលិក នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានចុះធ្វើបទយកការណ៍ ស្តីពី វឌ្ឍនភាពនៃការអភិរក្សសហគមន៍ព្រៃឈើភ្នំភ្នាស ដែលស្ថិតនៅភូមិរំជៃ ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង ដោយបានសម្របសម្រួល និងផ្តល់ព័ត៌មានដោយ លោក ម៉ាក់ វ៉ាន្នី នាយរងផ្នែករដ្ឋបាលព្រៃឈើស្រុកបាណន់ និងប្រធានអភិរក្សសហគមន៍ព្រៃឈើ ដើម្បីចងក្រងជាកម្រងវីដេអូផ្សព្វផ្សាយពីអនុផលបានមកពីព្រៃសហគមន៍ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម