នៅថ្ងៃចន្ទ ០១រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ លោក ឈឹម វជិរា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង និងលោក ពិត ភារក្ស នាយខណ្ឌរដ្ឋបាលព្រៃបាត់ដំបង បានចូលរួមក្នុងកម្មវិធីបើក សិក្ខាសាលាបណ្តុះបណ្តាល ក្រោមអធិបតីភាព ឯកឧត្តម នុត ច័ន្ទសុខា រដ្ឋលេខាធិការប្រចាំការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទស្តីពី បច្ចេកទេសស៊ើបអង្គេតការប្រឆាំងការសម្អាតប្រាក់ពាក់ព័ន្ធបទល្មើសព្រៃឈើ និងសត្វព្រៃ នៅសណ្ឋា គារសាន់វ៉េ រាជធានីភ្នំពេញ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម