មាតិកា
កម្មវិធីប្រជុំបង្កើតតម្រូវការរបស់កសិករ និងសេវាករ ដើម្បីកំណត់ពីតម្រូវការ និងបញ្ហាប្រឈម រកដំណោះស្រាយ នៅភូមិដំណាក់ដង្កោ ឃុំរាំងកេសី ស្រុកសង្កែ
ចេញ​ផ្សាយ ១៣ ឧសភា ២០២២
115

នៅថ្ងៃព្រហស្បតិ៍ ១២កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ លោក ឡុង ផន អនុប្រធានមន្ទីរ និងក្រុមកាងារ មិត្តកសិករមន្ទីរកសិកម្ម បានរៀបចំកម្មវិធីប្រជុំបង្កើតតម្រូវការរបស់កសិករ និងសេវាករ ដើម្បីកំណត់ពីតម្រូវការ និងបញ្ហាប្រឈម រកដំណោះស្រាយ ដែលមានការចូលរួមពីសំណាក់ លោកស្រីមេឃុំ លោកមេភូមិ អនុភូមិ សមាជិកភូមិ សេវាករក្នុងភូមិ ក្រុមហ៊ុន larano  ក្រុមហ៊ុន Smatagro បុគ្គលិក កសិកម្ម អភិរក្ស បុគ្គលិក WAT4CAM និងមានការដាក់តាំងបង្ហាញគ្រឿងចក្រ នៅភូមិដំណាក់ដង្កោ ឃុំរាំងកេសី ស្រុកសង្កែ ខេត្តបាតដំបង។ ក្នុងនោះសមាជិកមកចូលរួម ៤៥នាក់ ស្រី ១៩នាក់ ហើយមានប្រជាកសិករចាប់អារម្មណ៍លើការធ្វើកសិកម្មអក្សរភិរក្ស ដំណាំគម្របដី ៩០% ស្មៅចំណីសត្វ ៧០% ម៉ាស៊ីនដាំ ៦០% និងមានកសិករចាប់អារម្មណ៍ខ្លាំងលើ ការដាំដំណាំមិនភ្ជួរ និងកៀពង្រាបដី។

ចំនួនអ្នកចូលទស្សនា
Flag Counter