នៅព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ លោក ឈឹម វជិរា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានចូលរួមកិច្ចប្រជុំពិភាក្សាលើការពិនិត្យតាមដាន និងវាយតម្លៃលើការងារបង្ក្រាបបទល្មើសជលផលក្នុងភូមិសាស្រ្តខេត្តបាត់ដំបង ដែលដឹកនាំអង្គប្រជុំដោយ ឯកឧត្តម ឈុំ ឆុនលី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនិងជាអនុប្រធានក្រុមការងារបង្ក្រាបបទល្មើសជលផលក្នុងភូមិសាស្រ្តខេត្តបាត់ដំបង។ កម្មវិធីនេះ រៀបចំនៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម