លោក អុិន សុវណ្ណមុន្នី អនុប្រធានមន្ទីរ និងលោកស្រី ពៅ លីណា អនុប្រធានការិយាល័យក្សេត្រសា្រស្តនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានចូលរួមកម្មវិធីសម្ភោធដាក់អោយប្រើប្រាស់នូវប្រពន្ធ័ធានាគុណភាពពូជដំណាំ (ប.គ.ព) នៅព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ឯកឧត្តម ងួន រតនះ អភិបាលនៃគណ:អភិបាលខេត្តកំពង់ធំ, លោកស្រី Miyahari Ai តំណាងJICAប្រចាំកម្ពុជា, លោកស្រី Pablo KANG តំណាងឯកឧត្តមអគ្គរាជទូតអូស្រ្តាលីប្រចាំកម្ពុជា, ឯកឧត្តម ងិន ឆាយ អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម, ឯកឧត្តម គង់ គា ប្រធាននាយកដ្ឋានដំណាំស្រូវ និងប្រធាន អនុប្រធានមន្ទីរដែលអញ្ចីញមកពីខេត្តទាំង៨មានខេត្តបាត់ដំបង, បន្ទាយមានជ័យ, សៀមរាប, ពោធិសាត់, កំពង់ធំ, ព្រៃវែង, តាកែវ និងកំពង់ឆ្នាំង។ បន្ទាប់មក ឯកឧត្តម វេង សាខុន បានប្រគល់ឯកសារបច្ចេកទេសគោលការណ៍ណែនាំ សញ្ញាសម្គាល់ស្លាកសញ្ញាបញ្ជាក់គុណភាព ប.គ.ព និងកុំព្យូរទ័រដល់អគ្គនាយកដ្ឋានកសិកម្ម និងប្រគល់លិខិតអនុញ្ញាតអាជីវកម្មពូជដំណាំ រួមទាំងស្លាកបញ្ជាក់គុណភាព ប.គ.ព ដល់សហគមន៍កសិកម្មចំនួន ១០ ក្នុងខេត្តគោលដៅរបស់គម្រោង។ ក្នុងនោះសហគមន៍កសិកម្មទាំងបីក្នុងខេត្តបាត់ដំបងមាន សហគមន៍កសិកម្មទឹកចិត្តកសិករគារមានជ័យ, សហគមន៍កសិកម្មឃុំកំពង់ព្រៀង, សហគមន៍កសកម្មចម្រើនផលរាំងកេសី ក៏បានទទួលបានលិខិតអនុញ្ញាតអាជីវកម្មពូជដំណាំ និងកែច្នៃគ្រាប់ពូជផងដែរ។ កម្មវិធីនេះ មានអ្នកចូលរួមសរុបចំនួន ១៥៧នាក់ ស្រី៤៣នាក់ ដែលស្ថិតនៅក្នុងភូមិគោកតាងួន ឃុំ ត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម